ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពូជស្រូវ អង្ករនិងមីរបស់សម្ដេចតេជោ ហ៊ុន សែន និងស...

ពូជស្រូវ អង្ករនិងមីរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនប្រជាពលរដ្ឋចំនួន៤២គ្រួសារ នៅសង្កាត់បឹងធំ

ថ្ងៃចេញផ្សាយ: Tuesday, October 25, 2022, 2:43 PM

img25102232 img2510226

 

 

 

 

 

           ពូជស្រូវជាង៤តោន អង្ករនិងមីមួយចំនួន របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៤២គ្រួសារ  តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីឱ្យពួកគាត់បានបង្កបង្កើនផលឡើងវិញ ក្រោយពីស្រូវស្រែរបស់ពួកគាត់ត្រូវបានបំផ្លិញបំផ្លាញដោយទឹកជំនន់នារដូវវស្សាកន្លងនេះ។

            ពិធីចែកពូជស្រូវ និងផ្តល់អំណោយជូនប្រជាពលរដ្ឋទាំង ៤២គ្រួសារនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលាសង្កាត់បឹងធំ ខណ្ឌកំបូល។

            លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានឱ្យដឹងថា៖ នៅខណ្ឌកំបូលមានផ្ទៃដីសម្រាប់ធ្វើកសិកម្ម ចំនួន ២.០៥២ហិកតា ហើយក្នុងចំនួននេះ ផ្ទៃដីសម្រាប់ធ្វើស្រែមានចំនួន៥៤០ហិកតា។ ក្នុងចំណោមផ្ទៃដីធ្វើស្រែចំនួន៥៤០ហិកតានេះ ត្រូវបានបំផ្លាញដោយជំនន់ទឹកភ្លៀងចំនួន ៣៤ហិកតា ស្មើនិង៤២គ្រួសារ ក្នុងភូមិខ្ចៅ និងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ យើងពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រទេស ដោយសម្តេចជាថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះគឺមានមុខសម្តេចតេជោចុះជួយជានិច្ច។ ជាក់ស្តែង សម្រាប់ពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកពូជស្រូវ អង្ករ និងមីមួយចំនួនជូនប្រជាពលរដ្ឋនៅសង្កាត់បឹងធំនេះតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបានបំផ្លិចបំផ្លាញដោយជំនន់ទឹកភ្លៀងកន្លងមកនេះ។

            អំណោយដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៤២គ្រួសារនេះ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០គីឡូក្រាម,អង្ករ១បាវ និងមី១កេស។ ឯកឧត្ដម ឃួង ស្រេង សង្ឃឹមថា ស្រូវពូជដែលបានប្រគល់ជូននេះ បងប្អូននឹងយកទៅបង្កបង្កើនផលបានទិន្នផលខ្ពស់ ដើម្បីឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង៕

img2510228 img2510225 img25102212 img2510227 img25102211 img25102222 img25102210 img25102216 img25102223 img2510224 img25102215 img25102214 img25102221 img25102220 img25102219 img25102218 img25102213 img25102217 img25102229 img25102226 img25102224 img25102225 img25102228 img25102227 img2510229 img2510223 img2510226 img25102230 img25102232 img25102231 img2510222 img2510221