ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់ ឯកឧត្តម ...

អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បានប្រគល់ជូនប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Monday, August 23, 2021, 2:19 PM

img238212 img2382111

 

 

 

 

 

            អំណោយជាគ្រឿងឧបភោគ បរិភោគ ជាមួយថវិកាមួយចំនួន ត្រូវបាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ប្រគល់ជូន  រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនទៅឲ្យបងប្អូនជាប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ ដើម្បីសម្រួលដោះស្រាយការលំបាក ខណៈដែលរាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩។

                 ពិធីប្រគល់ និងទទួលអំណោយខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

                 ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ   ក្នុងឱកាសនោះបានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ   ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាខាងលើនេះ ជូនដល់បងប្អូនប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ ដែលមានចំនួនរហូតដល់៣.០៥២កញ្ចប់ ដែលក្នុង១កញ្ចប់មានថវិកាចំនួន២ម៉ឺនរៀល មី១កេសតូច ទឹកដោះគោខាប់៤កំប៉ុង ថ្នាំនឹងច្រាសដុសធ្មេញ១ឈុត និងសាប៊ូលុច១ដុំ (សម្រាប់ប្រជាការពារម្នាក់ៗ)។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា ៖ ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ តាមការចង្អុលណែនាំពីសម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះ។

            ឯកឧត្តមបានបញ្ជាក់ថា ៖ រាជធានីភ្នំពេញបានផ្ទុះការរីករាលដាលកូវីដ-១៩ខ្លាំង ពីព្រឹត្តិការណ៌សហគមន៍២០កុម្ភៈ ហើយបានស្រាកស្រាន្តទៅវិញនៅក្នុងចុងខែមិថុនានេះ។ ក្នុងព្រឹត្តិការណ៍នេះ សម្ដេចតេជោ ក្រៅពីខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ហើយនោះ សម្តេចតេជោ នូវបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋថែមទៀត ដែលធ្វើឱ្យជំងឺកូវីដ-១៩មានការថយចុះយ៉ាងខ្លាំង។

            ឯកឧត្តមបញ្ជាក់ថា  ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ ជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ បានកើតមានឡើងតែ៦៨នាក់ប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

            ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសនោះ បានមានប្រសាសន៍ ថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ កងកម្លាំងប្រដាប់អាវុធទាំងាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយមិនគិតពីថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ហ៊ុន ម៉ានី ក៏នៅតែជំរុញឲ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដោយហេតុថា កូវីដ-១៩ វាមិនបញ្ចប់ត្រឹមនេះទេ វានឹងបន្តរស់នៅជាមួយយើងទៅមុខទៀតដែលយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឲ្យបាន។

            ឯកឧត្តមបញ្ជាក់ផងដែរថា ៖ ការផ្ដល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញនៅពេលនេះ គឺជាអំណោយរបស់ឯកឧត្តមនិងលោកជំទាវ ព្រមទាំងសប្បុរសជន ហើយនេះមិនមែនជាលើកទី១ទេ ហើយក៏មិនមែនជាលើកចុងក្រោយដែរ៕

img238221 img238226 img2382114 img2382113 img2382118 img2382112 img238224 img238223 img2382110 img238225 img238227 img238220 img238213 img238214 img238218 img238219 img238211 img238217 img238216 img238215