ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ បើកអង្គប្រជុំ រិះរកវិធានក...

រដ្ឋបាលរាជធានីភ្នំពេញ បើកអង្គប្រជុំ រិះរកវិធានការធ្វើយ៉ាងណា កាត់បន្ថយឱ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាម

ថ្ងៃចេញផ្សាយ: Friday, February 23, 2024, 10:13 AM

img222246 img222245

 

 

 

 

 

            ដោយសារកំណើន អ្នកជំងឺគ្រុនឈាមមានការកើនឡើងគួរអោយព្រួយបារម្ភនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំមួយ ជាមួយនឹងមន្ទីរសុខាភិបាល មន្ទីរពាក់ព័ន្ធ និង អភិបាលខណ្ឌទាំង ១៤ដើម្បីរិះរកវិធានការធ្វើយ៉ាងណាកាត់បន្ថយឲ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាម។

            នៅក្នុងកិច្ចប្រជុំរៀបចំផែនការបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋាន សង្កាត់ ក្នុងរាជធានីភ្នំពេញ  នា រសៀល ថ្ងៃទី២២  ខែកុម្ភៈ  ឆ្នាំ២០២៤  នៅសាលារាជធានីភ្នំពេញ  ឯកឧត្ដម  ឃួង  ស្រេង  អភិបាល  នៃ គណៈអភិបាលរាជធានីភ្នំពេញ   បានថ្លែងនូវការកោតសរសើរ និងការអរគុណយ៉ាងជ្រាលជ្រៅចំពោះកងពលតូចលេខ៧០ ដែលតែងតែបានជួយប្រជាពលរដ្ឋលើវិស័យសុខាភិបាលកន្លងមក។

            ឯកឧត្ដម  ឃួង ស្រេង  បន្តថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មន្ត្រីរាជការទាំងអស់ត្រូវឈឺឆ្អាលពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតាមរយៈការងាររបស់យើងកន្លងមកគឺពិតជាបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

            ឯកឧត្ដម  ឃួង ស្រេង បន្តថា តាមរយៈរបាយការណ៍ដែលបានបង្ហាញជម្ងឺគ្រុនឈាមបានកើតគួរឱ្យព្រួយបារម្មណ៍ដែលទាមទារឱ្យយើងគ្រប់គ្នាមានវិធានការដោះស្រាយពិសេសគឺអនុវត្តវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹកជាដើម។

            ឯកឧត្ដម  ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើលមូលដ្ឋានរបស់ខ្លួនពិសេសចំពោះទីតាំងដែលបង្ករលក្ខណៈឱ្យមូសអាចរស់នៅបាន ដើម្បីយើងមានវិធានការកម្ចាត់មូសទាំងនោះចោល។ មន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណាកុំឱ្យជម្ងឺគ្រុនឈាមនេះកើនឡើងថែមទៀត។

            លោក  ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅ៦    សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន១០០០នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ជុំវិញបញ្ហានេះ ក្រោយពីមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងបែងចែកក្រុមការងារជា៤ក្រុមដើម្បីបាញ់ថ្នាំសម្លាប់សត្វមូស ដោយដំបូងនេះ យើងនឹងបាញ់ថ្នាំសម្លាប់មូលនៅខណ្ឌចំនួន៤ នោះមានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោនិងខណ្ឌកំបូល ដោយចាប់អនុវត្តកិច្ចការងារនេះ ចាប់ពីថ្ងៃស្អែកនេះទៅ៕

img222244 img222247 img222242 img2222411 img222243 img2222410 img2222412 img2222413 img2222414 img2222415 img222248 img222249 img2222416 img2222417