ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ប្រជុំត្រ...

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែអកអំបុក

ថ្ងៃចេញផ្សាយ: Wednesday, November 22, 2023, 5:10 PM

img2211231 img2211232

 

 

 

 

 

          ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ក្រោមអធិបតីភាព ឯកឧត្ដម  ឃួង ស្រេង អភិបាល  នៃ គណៈអភិបាល រាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការដ្ឋានរាជធានី,ទីបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ វិច្ឆិកា២០២៣ នៅសាលារាជធានីភ្នំពេញ  ។

          ឯកឧត្ដម  ឃួង ស្រេង ៖  ពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ ឯកឧត្តមស្នើអោយកម្លាំងពាក់ព័ន្ធនិងអាជ្ញាធរមានសត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកលេងពិធីបុណ្យនេះ ដោយចាប់ពិនិត្យអាវុធជាតិផ្ទុះចាប់ពីយប់នេះតទៅ ជាមួយនិងការដាក់វេនប្រចាំបញ្ជាអោយបានច្បាស់លាស់។  ស្នើអាជ្ញាធរខណ្ឌយកចិត្តទុកដាក់ចំពោះទីតាំងសប្បាយភាពពិសេសបៀហ្គាឌិនដែលរំខានដល់ដំណេកប្រជាពលរដ្ឋ។ ក្នុងនាមអាជ្ញាធរជាម៉ែជាឪប្រជាពលរដ្ឋ ត្រូវថ្លឹងថ្លែងទាំងសងខាង។  អ្នកបើកបៀហ្គាឌិនបានធ្វើអោយចំណេញដល់ជាតិ តាមរយៈការផ្តល់ជូនការងារជូនប្រជាពលរដ្ឋបានធ្វើ តែបើរំខានប្រជាពលរដ្ឋនៅតំបន់នោះយើងក៏មិនអាចទទួលយកបានដែរ។  ជំរុញអោយ អាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់ ចោរឆក់ប្លន់ អោយបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យនៅតាមដានបា បារាំង ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។

ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ចំពោះទីតាំងណាកកស្ទះខ្លាំង ត្រូវតែសម្រួលឬបង្វែរមនុស្សចេញ ជៀសវាងកុំអោយមានបញ្ហាមិនល្អកើតឡើង។  អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាគណៈកម្មការមួយរួចរាល់ ហើយគណៈកម្មការនេះយើងក៏បានរៀបចំបន្សីចូលគ្នារួចហើយដែរ ជាមួយកម្លាំងកងអង្គរ័ក្ស និងអគ្គស្នងការនគរបាលជាតិ សំដៅធ្វើយ៉ាងណាអោយព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។ សូមអោយសហការគ្នាជាប្រព័ន្ធលើបញ្ហាចរាចរ ទាំងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី និងកម្លាំងសមត្ថកិច្ចប៉ូលីស ដើម្បីកាត់បន្ថយការស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរ។  រដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីជូនដំណឹងពីទីកន្លែងសប្បាយភាព កន្លែងប្រគុំតន្ត្រី ដើម្បីអោយប្រជាពលរដ្ឋបានជ្រាបជាដំណឹង ពួកគាត់សម្រេចទៅទស្សនានៅទីតាំងណាមួយ។  ជំរុញអោយមានវិធានការចាប់កំប្លោកនៅតាមដងទន្លេសាប សម្រាប់អាជ្ញាធរខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វា ខណ្ឌដូនពេញនិងមន្ទីរកសិកម្មរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំអោយកំប្លោកនេះរំខានដល់ការប្រណាំងទូក។  ត្រូវគិតគូរអោយបានម៉ត់ចត់បំផុតចំពោះការប្រមូល ទុកដាក់សំរាម សំណល់រឹង នៅក្នុងពិធីនេះ។ ចំពោះការតុបតែងកែលម្អររាជធានីភ្នំពេញ សម្រេចបានជាង៩០ភាគរយហើយ ក្នុងនោះត្រៀមកំលាំងតុបតែងភ្លើង ត្រៀមកម្លាំងបោសសំអាតជាង៣០០នាក់ ដោយចាប់ពីម៉ោង១១យប់ ដល់៦ព្រឹក បានរៀបចំបន្ទប់ទឹកបង្គន់អនាម័យ៥៦៧បន្ទប់ ទាំងបង្គន់សាធារណៈនិងសម្រាប់កីឡាករ។

          តាមគម្រោងព្រះរាជពិធីឆ្នាំនេះនឹងមាន ទូក ង ចូលរួមប្រណាំងប្រមាណជាង៣០០ទូក (រាជធានីភ្នំពេញមានប្រមាណជាង៤០ទូក), មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់ និងមានប្រទីពចូលរួមប្រមាណជាង៣០ប្រទីព។

          ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីតឃ្លាំងសាំងក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍OCICខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វាមួយទីតាំងទៀត ហើយទីតាំងទាំង២នេះនឹងការរៀបចំបណ្តាញទឹក ភ្លើងនិងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕

img2211236 img2211233 img22112320 img22112319 img2211235 img2211234 img22112315 img22112323 img22112322 img22112321 img22112311 img22112310 img22112318 img22112317 img22112316 img2211239 img22112314 img22112313 img2211237 img22112312