ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរ...

ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌដង្កោ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ជាក់ស្ដែងនៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត

ថ្ងៃចេញផ្សាយ: Sunday, October 22, 2023, 8:04 AM

img21102312 img2110232

 

 

 

 

 

            អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ឯកឧត្ដម​ ឃួង ស្រេង​ បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ មានសភាពហ្នឹងនរ ហើយកន្លែងខ្លះក៏បានស្រកចុះខ្លះៗហើយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម​ អំពាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។

            ការលើកឡើងនិងអំពាវនាវបែបនេះរបស់ ឯកឧត្ដម​ ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ខណៈ​ដែល​ឯកឧត្ដម​ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌដង្កោចុះពិនិត្យមើលស្ថានភាពទឹកជំនន់ជាក់ស្ដែងនៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។

            ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅព្រៃកត្នោត គិតមកដល់ពេលនេះ ស្ថានភាពទឹកនៅមានសភាពនៅត្រឹង។ ប៉ុន្តែទោះបីជាយ៉ាងក្តី ឯកឧត្ដម​សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលរងការលិចលង់នេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសក្មេងតូចៗ។  

            ឯកឧត្ដម​ ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា បើគិតមកដល់ពេលនេះសង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោបានទទួលរងការលិចលង់ និងបានធ្វើអោយប្រជាពលរដ្ឋ ២.០៧៥គ្រួសារ ទទួលរងគ្រោះដោយការលិចលង់នេះ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រដ្ឋបាលរាជធានីភ្នំពេញនឹងនាំយកអំណោយរបស់កាកបាទក្រហមលម្ពុជា និងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមកចែកជូនបងប្អូននៅពេលខាងមុខនេះ។

            ឯកឧត្ដម​ក៏បានបញ្ជាក់ផងដែរថា ដោយសារទឹកហូរកាត់លើផ្លូវលេខ២១A ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទ ការធ្វើបរាចរណ៍ លើកំណាត់ផ្លូវមួយនេះជាបណ្ដោះអាសន្នសិន ចំពោះរថយន្តធំៗ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យ។

            គួរបញ្ជាក់ផងដែរថា សង្កាត់ទាំង១០របស់ខណ្ឌដង្កោ ដែលបានទទួលរងការលិចលង់នេះ រួមមានសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ព្រៃស សង្កាត់ដង្កោ សង្កាត់ក្រាំងពង្រ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឺស សង្កាត់ស្ពានថ្ម និងសង្កាត់រលួស។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម ​ឃួង ស្រេង បញ្ជាក់ថា សង្កាត់ដែលទទួលរងការលិចលង់ទាំង ១០នេះ មិនមានន័យថាបលិចទូទាំងសង្កាត់នោះទេ ពោលគឺគ្រាន់តែលិចមួយផ្នែកខ្លះនៃសង្កាត់ប៉ុណ្ណោះ៕

img2110233 img2110234 img2110235 img2110236 img2110237 img2110238 img2110239 img21102310 img21102311 img21102313 img21102314 img21102315 img21102316 img21102317 img21102318 img21102319 img21102320 img21102321 img21102322 img21102323 img21102324 img21102325 img21102326 img21102327 img21102328 img21102329 img21102330 img21102331 img21102332 img21102333 img21102334 img21102335 img21102336 img21102337 img21102338 img21102339 img21102340 img21102341