ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  បុណ្យកាន់បិណ្ឌវេនទី១០ អភិបាលរាជធានីរាជធានីភ្នំព...

បុណ្យកាន់បិណ្ឌវេនទី១០ អភិបាលរាជធានីរាជធានីភ្នំពេញប្រគេនបច្ច័យចំពោះព្រះសង្ឃជាង៣២លាន២សែនរៀល សំរាប់កសាងទីអារាមវត្តប្រសិទ្ធីរីម្មារាម

ថ្ងៃចេញផ្សាយ: Tuesday, September 20, 2022, 3:57 PM

img2092233 img2092231

 

 

 

 

 

           សម្រាប់បុណ្យកាន់បិណ្ឌវេនទី១០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ អភិបាលរាជធានីភ្នំពេញ  ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ បានប្រគេនបច្ច័យចំពោះព្រះសង្ឃជាង៣២លាន២សែនរៀល សំរាប់កសាងទីអារាមវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីឧទ្ទិសកុសល ផលបុណ្យទាំងនេះជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

            ក្នុងពិធីនោះមានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចពុទ្ធបរស័ទ ជិតឆ្ងាយ មហាជន ប្រុស ស្រី ក្មេង ចាស់ ដោយមានការប្រគេនយាគូ ចំពោះព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃ និងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវបានប្រគេនទ័យទានជាច្រើនមុខដល់ព្រះសង្ឃ ដូចជាសាដកចំនួន ០៧(០៦អង្គ+០១អង្គទេសនា)  បាយបត្តបូរ ចំនួន១០  អង្ករចំនួន១០០គីឡូក្រាម មីចំនួន ២០កេស ទឹកក្រូច ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ១០០កេស ស្ករស ចំនួន៥០គីឡូក្រាម ត្រីខកំប៉ុង ចំនួន០១កេស ទឹកដោះគោខាប់ចំនួន០១កេស ផ្លែឈើ ចំនួនៈ ០២កន្ត្រក់ ក្រណាត់ស ចំនួន ២០ដុំ + ថវិកា ៤០.០០០៛ បច្ច័យប្រគេនព្រះសង្ឃ០៦អង្គ ក្នុង០១អង្គ ចំនួន ៥០.០០០៛ បច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួន ៤០០.០០០៛ បច្ច័យព្រះសង្ឃទេសនា ០១អង្គ ចំនួន ២០០.០០០៛ បច្ច័យលោកអាចារ្យ២នាក់ ១នាក់ ចំនួន ២០០.០០០៛ និងវេរបច្ច័យប្រគេនបច្ច័យជូនចំពោះព្រះសង្ឃ សំរាប់កសាងទីអារាមវត្តនេះចំនួន៣២លាន២សែនរៀល។

img2092246 img2092241 img2092245 img2092242 img2092244 img2092243 img2092240 img2092239 img2092238 img2092237 img2092236 img2092235 img2092234 img2092233 img2092232 img2092231 img2092230 img2092229 img2092228 img2092227 img2092226 img2092225 img2092224 img2092223 img2092222 img2092221 img2092220 img2092219 img2092218 img2092216 img2092215 img2092213 img2092212 img2092211 img2092210 img209229 img209228 img209227 img209226 img209225 img209224 img209223 img209222 img2092214 img209221 img2092250