ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ ការកែលំ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ ការកែលំអរស្ថានីយបូមទឹក និងប្រពន្ធ័ប្រឡាយបឹងត្របែកមិនមែនគោបាត់ទើបធ្វើរបងនោះទេ

ថ្ងៃចេញផ្សាយ: Thursday, July 21, 2022, 8:59 AM

img207223 img2072217

 

 

 

 

 

             ក្នុងកិច្ចប្រជុំស្ដីពីការងារស្ថាបនាជញ្ជាំងបេតុងទប់ដី ចាក់ដីពទ្ធ័ជុំវិញអាងស្តុក និងការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក   នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២         ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ការងារស្តារអាងស្តុកទឹក ការស្ថាបនាជញ្ជាំងបេតុងទប់ដីពទ្ធ័ជុំវិញអាងស្តុកទឹក និងស្ដារភក់ចេញពីអាង និងប្រឡាយបឹងត្របែកក៏ដូចជាការកែលំអរដាក់ម៉ូទរ័បូមថ្មី ដែលមានសមត្ថភាពបូមខ្លាំង គឺយើងគ្រោងធ្វើតាំងពី២ឆ្នាំមុនមកម្លេះ ដោយបានបញ្ជាទិញម៉ូទរ័បូមពីប្រទេសអាល្លឺម៉ង់។ ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ មិនមែនទាល់តែមានភ្លៀងទើបយើងធ្វើ ឬថាទាល់តែគោបាត់ទើបធ្វើរបងនោះទេ។

            កាលពីព្រឹកថ្ងៃចន្ទ័ ឯកឧត្តមអភិបាល រួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដី​ពាក់ពន្ធ័ បានចុះទៅពិនិត្យជាក់ស្តែងតាមស្ថានីយបូមទឹក និងប្រឡាយបង្ហូរទឹកមានស្ថានីយបឹងត្របែក ស្ថានីយបឹងទំពន់ ប្រឡាយស្ទឹងមានជ័យជាដើម ដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះដែរ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ការស្តារប្រឡាយនៅប៉ែកខាងត្បូងឈៀងខាងលិចរាជធានីភ្នំពេញ ធ្វើយ៉ាងណារំដោះទឹកជំនន់ទឹកភ្លៀងចេញពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យបានជាអតិបរមា។ ដោយឡែកការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក រួមទាំងការស្ថាបនាជញ្ជាំងបេតុង ការចាក់ដីពទ្ធ័ជុំវិញអាងស្តុកបឹងត្របែក ក៏កំពុងដំណើរការបានមួយផ្នែករួចហើយ ដែល   អនុវត្តដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​។ តែការងារនេះក៏ជួបការលំបាក ដោយប៉ះទៅលើសំណង់មិនរៀបរយ ឬសំណង់រំលោភលើចំណី ឬក្នុងអាងស្តុកទឹក។ ពាក់ពន្ធ័បញ្ហានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណៈការលើកស្លាកបង្ហាញពីគម្រោងស្តារអាងស្តុកទឹកនេះដោយដាក់ឱ្យបានច្រើនកន្លែងដើម្បីឱ្យប្រជាពលរដ្ឋបានជ្រូតជ្រាបពីច្បាប់ ចំណែកអាជ្ញាធរដែនដីពាក់ពន្ធ័ត្រូវចុះពិនិត្យបង្គោលកំណត់ព្រំផ្ទៃបឹង ដែលបានបោះរួចហើយ។ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យបង្កើតក្រុមការងារចំនួន២គឺទីមួយ ក្រុមការងារបច្ចេកទេស ទី២ក្រុមការងារដោះស្រាយផលប៉ះពាល់ឱ្យបានរួចរាល់មុននឹងយើងចុះអនុវត្តគម្រោងឱ្យបានឆាប់   បំផុត។ យើងមិនទុកឱ្យមនុស្សប៉ុន្មាននាក់មករារាំងធ្វើឱ្យស្ទះទឹកក្នុងទីក្រុងទាំងមូលបានទេ គឺយើងទទួលយកមិនបានទេ៕

img207228 img207222 img1972211 img197227 img1972213 img1972212 img197221 img197223 img1972210 img197228 img1972221 img1972220 img1972234 img1972223 img1972230 img1972231 img1972246 img1972244 img197225 img1972215