ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹ...

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ មានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Friday, May 19, 2023, 2:39 PM

img1952316 img195239

 

 

 

 

 

          តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត ១៣ដង ដូច្នេះទាមទារឱ្យយកចិត្តទុកដាក់គ្រប់គ្រងជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ឱ្យបានត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេស។

            នេះជាការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែល  ឯកឧត្ដម និងលោកស្រី អារីយ៉ាណា អាដេហ្ស៊ី លេខាធិការរងអចិន្ត្រៃយ៍ ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការ នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ព្រមទាំង លោក ការីម ហ្ស៊ីយ៉ាឌី សមាជិកក្រុមប្រឹក្សាភិបាល ស្ថាប័នស្ប៉ាប (SIAAP) និងជាតំណាងទីក្រុងប៉ារីសតំបន់សហជីព finu (SIAAP) អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ មានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដោយចំណាយថវិកាសាងសង់អស់ចំនួន ១.១៩៤.៥៥៧$ (មួយលាន មួយសែន ប្រាំបួនម៉ឺនបួនពាន់ប្រាំរយហាសិបប្រាំពីរដុល្លាអាមេរិក) ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លាអាមេរិក ដែលជាការចូលរួមពីដៃគូ រួមមានសហជីពស៉្យាប (SIAAP), សមាគម អា.អ៊ី.អឹម.អេហ្វ, ទីភ្នាក់ងារ អេ អ៊ី អេស អ៊ិន (AESN) និងថវិកាបដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ។ នេះជាចំណងដៃរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម អា.ស៊ី.អឹម.អេហ្វ ជូនចំពោះប្រជាជនក្នុងរាជធានីភ្នំពេញ សំដៅលើកកម្ពស់អនាម័យ-បរិស្ថាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងភាពស៊ីវិល័យរបស់ប្រជាជនក្នុងទីក្រុង។

            ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ម៉ែត្រគូបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត ១៣ដង ដូច្នេះទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់ គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់នេះ ឱ្យបានត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេស។

            ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ៖ សម្រាប់ការស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ គឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើនប្រជាពលរដ្ឋកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និងការកើនឡើងផ្នែកជីវភាព-តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះគម្រោងនេះ នឹងបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ចំនួន ៣ រូមមាន (ទី១) អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ (ទី២) អត្ថប្រយោជន៍ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី និង(ទី៣) អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គដែលផលិតបានទៅក្នុងទីផ្សារកសិកម្ម ឬ អាចនិយាយបានថា “យកសំណល់ គ្រប់គ្រងសំណល់”។

            ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម ឃួង ស្រេង បានជំរុញអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ណែនាំនិងផ្សព្វផ្សាយទៅបងប្អូនប្រជាពលរដ្ឋដែលធ្វើអាជីវកម្មបូមភក់បង្គន់នៅក្នុងរាជធានីភ្នំពេញទាំងអស់ រាល់ការធ្វើអាជីវកម្មមូមភក់បង្គន់ត្រូវនាំមកចាក់នៅអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ដើម្បីសុខមាលភាពប្រជាជន។ បើណែនាំហើយមិនព្រមអនុវត្ត នោះរដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការរដ្ឋបាល ដោយមិនអាចអោយពួកគាត់យកទៅចាក់ចោលពាសវាលពាសកាលដូចមុនទៀតទេ។

            លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ក៏ដូចជាលោក ការីម ហ្ស៊ីយ៉ាឌី បានមានប្រសាសន៍លើកឡើងផងដែរថា យើងបានធ្វើការសិក្សា១០ឆ្នាំហើយ លើការងារប្រតិកម្មទឹកស្អាត ជាលទ្ធផលយើងបានបើកការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ហើយនេះក៏ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ។ ក្រោយ បើកសម្ពោធដាក់អោយប្រើប្រាស់ យើងមិនបោះបង់ចោលនោះទេ គឺយើងនឹងបញ្ជូនអ្នកបច្ចេកទេសមកជួយដល់ស្ថានីយនេះ សំដៅធ្វើយ៉ាងណាអោយការងារមួយនេះទទួលបានជោគជ័យ សម្រាប់សុខមាលភាពប្រជាពលរដ្ឋ៕

img195236 img1952311 img195237 img195235 img1952310 img195238 img1952314 img1952315 img1952342 img1952341 img1952329 img1952324 img1952333 img1952331 img1952330 img1952327 img1952325 img1952320 img195239 img1952319 img1952318 img1952317 img1952312 img1952313 img1952322 img1952321 img1952334 img1952336 img1952337 img1952338 img1952339 img1952340 img1952335 img1952332 img1952323 img1952328 img1952343 img1952344 img1952345 img1952316 img195234 img195233 img195232 img195231