ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  វេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រ...

វេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ”

ថ្ងៃចេញផ្សាយ: Thursday, September 19, 2024, 3:17 PM

img1909241 img19092413

 

 

 

 

 

វេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ”ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ប្រធាន​ព្រឹទ្ធ​សភា​ស្ដីទី​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ដោយមានការចូលរួមពីឯកឧត្ដម​ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធា​នី​ និង ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

          ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖​ ព្រឹទ្ធសភានៃកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងបន្តដឹកនាំប្រទេសកម្ពុជាដោយភាពស្វាហាប់ ថាមពល និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់ជាច្រើនដើម្បីអោយប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍រីកចំរើន ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។

          ឯកឧត្ដម ឃួង ស្រេង បានបន្តថា ៖ រដ្ឋបាលរាជធានីភ្នំពេញមានការងារយ៉ាងច្រើន ដែលយើងបាននឹងកំពុងអនុវត្ត ហើយក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដែលយើងបាននិងកំពុងដោះស្រាយ។  សំរាប់វេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ” នាពេលនេះ គឺក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនៈភាពការងារ ពីការកំណែទម្រង់ប្រសិទ្ធភាពការងារ តម្លាភាពនិងសមធម៌ ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។

          ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ ថ្នាក់ដឹកនាំរាជធានី ខណ្ឌ សង្កាត់ និងមន្ទីរជំនាញនានាបានខិតខំប្រឹងប្រែងរហូតសម្រេចបានវឌ្ឍនភាពការងារសំខាន់ៗជាច្រើន តែក៏នូវមានបញ្ហាប្រឈមមួយចំនួនដែលយើងយកមកដោះស្រាយ រួមគ្នាក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នាពេលនេះដែរ ក្នុងនោះរួមមាន ៖១ ការងារភូមិ សង្កាត់ មានសុវត្ថិភាព,២. ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន,៣. ការងារលទ្ធកម្មតាមមូលដ្ឋាន,៤. ការងារអភិវឌ្ឍហេដ្ឋារចនា      សម្ព័ន្ធមូលដ្ឋាន,៥. ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងការងារ (ប.ស.ស) ក្នុងរាជធានីភ្នំពេញ។

          ឯកឧត្តម ប្រាក់ សុខុន ប្រធានព្រឹទ្ធសភាស្ដីទីក្នុងឱកាសនោះ បានសម្តែងនូវការ​កោតសរសើរ   រដ្ឋបាលរាជធានីភ្នំពេញ ចំពោះការកែទម្រង់នានា សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើន ជាមួយនឹងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។

          ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា៖ នៅរាជធានីភ្នំពេញពិតជាមានបញ្ហាប្រឈមច្រើននៅតាមមូលដ្ឋានសង្កាត់ទាំង១០៥ តែក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅពេលនេះ យើងជ្រើសរើសយកតែបញ្ហាប្រឈមណាដែលមានលក្ខណៈសមស្រប មកដោះស្រាយមុន។

          ឯកឧត្តមបានបន្តថា៖ ការរួមគ្នាជាមួយព្រឹទ្ធសភា ក្នុងការចុះមូលដ្ឋានទាំង១០៥សង្កាត់ យើងប្រមូលបានបញ្ហាជាច្រើន មានទាំងវិជ្ជមាននិងអវិជ្ជមាន ដែលយើងអាចយកបញ្ហាទាំងអស់នោះ មកគិតពិចារណា ដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ 

          ឯកឧត្តម​ក៏បានស្នើអោយអាជ្ញាធរ និងកងកម្លាំងទាំងអស់បន្តថែរក្សាសន្តិសុខ សុវត្ថិភាព បើទោះបីយើងរក្សាសុខ សន្តិភាពនេះ បានល្អប្រសើរហើយក្តី ។

ឯកឧត្តម ប្រាក់ សុខុន បានរំលឹកថាកម្ពុជាយើងមានស្ដេចជាច្រើនបានកសាងប្រសាទនៅទូទាំងប្រទេសបានជាង៤ពាន់ប្រាសាទទុកជាកេរ្ត៍វប្បធម៌ដ៏ល្បីល្បាញលើពិភពលោក។ សម័យនេះយើងមានស្ដេចមួយទៀតនោះគឺ«សម្ដេចតេជោហ៊ុន សែន»កសាងប្រាសាទដែលធំជាងប្រាសាទជាង៤ពាន់ទៀតគីកសាងប្រាសាទសន្តិភាពដែលប្រជាជនមានភាពសុខសាន្ត។

          ឯកឧត្តមសូមអោយបន្តពង្រឹងរដ្ឋបាលសាធារណៈ បន្តយន្តការកែទម្រង់អភិបាលកិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋអោយបានល្អប្រសើរ។

 

img1909249 img19092423 img1909242 img1909243 img1909244 img1909245 img1909246 img1909247 img1909248 img19092419 img19092417 img19092410 img19092411 img19092412 img19092414 img19092415 img19092416 img19092418 img19092420 img19092421 img19092422 img19092424 img19092425 img19092437 img19092435 img19092434 img19092433 img19092432 img19092438 img19092436 img19092431 img19092426 img19092427 img19092428 img19092429 img19092430