ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាព ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាព តាមទីតាំងចាក់វ៉ាក់សាំង ដើម្បីពង្រឹង និងពន្លឿននៃការចាក់វ៉ាក់សាំង

ថ្ងៃចេញផ្សាយ: Tuesday, May 18, 2021, 2:53 PM

img180521a2 img180521a1

 

 

 

 

 

            ដើម្បីពង្រឹង និងពន្លឿននៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យស្ថានភាព នៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យទីតាំងជាច្រើននៅក្នុងខណ្ឌចំនួន៣ ក្នុងនោះ មានខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌសែនសុខ។ ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែង នៅក្នុងខណ្ឌខាងលើនេះ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ ស្រង់បញ្ជីឈ្មោះឱ្យបានច្បាស់លាស់ ពិសេសការស្រង់ស្ថិតិបងប្អូនកម្មករ កម្មការីនី ដែលត្រូវមកចាក់វ៉ាក់សាំង ដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យមួយច្បាស់លាស់ និងបានចាក់បញ្ចប់ទៅតាមគម្រោងដែលយើងបានគ្រោងទុកសម្រាប់អ្នករស់នៅភ្នំពេញ។ ក្រៅពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំទៅអាជ្ញាធរក៏ដូចជាក្រុមការងារ ដែលបាននឹងកំពុងអនុវត្តន៍លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវិ-១៩ ដោយយើងមិនបានដឹងថា នរណាម្នាក់មានជម្ងឺកូវីដ-១៩នោះទេ ដូច្នេះយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អោយបានជោគជ័យ។

            យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនីទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាការគិតគូរខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋ ឆ្លងផុតពីការវាយប្រហារដោយមេរោគកូវីដ-១៩ ។

            គួរបញ្ជាក់ថា៖ចាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី ទាំងអស់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ឧសភា ដល់ថ្ងៃទី១៧ ឧសភា ២០២១នេះ  បើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិនិងក្រសួងសុខាភិបាលបានបង្ហាញថា មានពលរដ្ឋចំនួន ៧០៧.៥៧២នាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងនេះ៕

img180521a12 img180521a4 img180521a14 img180521a13 img180521a11 img180521a10 img180521a9 img180521a8 img180521a7 img180521a6 img180521a22 img180521a5 img180521a23 img180521a20 img180521a21 img180521a15 img180521a19 img180521a18 img180521a17 img180521a16