ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជាពលរដ្ឋជាង ២.០០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទ...

ប្រជាពលរដ្ឋជាង ២.០០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ បានទទួលអំណោយមនុស្សធម៌ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ថ្ងៃចេញផ្សាយ: Tuesday, January 17, 2023, 3:10 PM

img1701235 img17012328

 

 

 

 

 

         ប្រជាពលរដ្ឋជាង ២.០០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមសណ្តរស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោ បានទទួលអំណោយមនុស្សធម៌ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដោះស្រាយជីវភាព និងទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ។

នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកអំណោយមនុស្សធម៌ មានដូចជា ៖ មី អង្ករ ប្រេងឆា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋចំនួន ២.២២៥គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ស្ថិតនៅក្នុងបរិវេណវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា អំណោយដែលបានប្រគល់ជូននាពេលនេះ គឺជាទឹកចិត្តរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកជួយសម្រាលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នេះជាការផ្តល់អាហារទាន់ពេលវេលា ដែលសម្ដេចតេជោ តែងតែណែនាំទៅដល់គ្រប់អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាក្រសួង មន្ទីរពាក់ព័ន្ធ គឺត្រូវអនុវត្តឱ្យបាន ទីណាមានទុក្ខលំបាក ទីនោះមានសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទីណាមានប្រជាពលរដ្ឋខ្វះស្បៀងអាហារ អាជ្ញាធរត្រូវផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ គឺត្រូវគាំពារ និងការពារទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

            ឯកឧត្ដមបញ្ជាក់ថា សម្តេចតេជោតែងផ្តាំថា ទោះជាមានឧបសគ្គ ឬឧបទ្ទវហេតុអ្វីកើតឡើងក៏ដោយត្រូវការពារអាយុជីវិតប្រជាពលរដ្ឋឱ្យខាងតែបាន បន្ទាប់ពីនេះត្រូវបានផ្តល់ស្បៀងអាហារឱ្យបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋ ដើម្បីការពារដល់អាយុជីវិតប្រជាពលរដ្ឋបន្តទៅទៀត នេះជាកិច្ចការងារទីមួយរបស់អាជ្ញាធរដែនដីដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដូច្នេះគោលការណ៍នេះយើងខ្ញុំដែលជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នេះហើយគឺជាសិទ្ធសេរីភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត បងប្អូនមានសិទ្ធិសម្ដែងមតិ មានសិទ្ធិធ្វើកិច្ចការអ្វីៗសព្វបែបយ៉ាងបន្តទៅទៀត។

            ឯកឧត្ដមក៏បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត អាចទៅមន្ទីរបក្ស សង្កាត់ ខណ្ឌ ឬរាជធានីភ្នំពេញ ដោយកន្លែងទាំងនេះមានស្បៀងបម្រុងទុក សម្រាប់ជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។

ក្នុងនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្តរស្ទឹងព្រែកត្នោត បើទោះបីទឹកស្រកហើយក៏ដោយ ក៏ត្រូវបង្កើនការថែរក្សាអនាម័យសុខភាព និងការពារសុវត្ថិភាពរបស់ក្រុមគ្រួសារឱ្យបានខ្ជាប់ខ្ជួន ដោយកុំឱ្យក្មេងតូចៗលេងទឹកដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ។

            សូមបញ្ជាក់ថា ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមឡើងខ្លាំង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំង និងហៀរចូលលិចលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង ហើយបានស្រកលឿនទៅវិញជាបណ្តើរៗ៕

img17012316 img17012313 img1701231 img1701232 img17012312 img1701233 img17012310 img1701239 img17012314 img17012311 img1701236 img1701237 img1701234 img1701238 img17012315 img17012322 img17012321 img17012318 img17012320 img17012319 img17012317 img17012323 img17012325 img17012324 img17012326 img17012329 img17012330 img17012331 img17012327 img17012332