ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ក្រុមហ៊ុន ជីប ម៉ុង ប្រគល់ភេសជ្ជៈ ៧.៨០០កេស ជូនរដ...

ក្រុមហ៊ុន ជីប ម៉ុង ប្រគល់ភេសជ្ជៈ ៧.៨០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភជូនកងកម្លាំងដែលបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យ

ថ្ងៃចេញផ្សាយ: Wednesday, November 16, 2022, 6:36 PM

img1611223img1611224

          ភេសជ្ជៈចំនួន ៧.៨០០(ប្រាំពីរពាន់ប្រាំបីរយ)កេស ត្រូវបានក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងគ្រប់ប្រភេទដែលបានចូលរួមបំពេញបេសកកម្ម ក្នុងការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ។

            ពិធីប្រគល់ ទទួលនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅសាលារាជធានីភ្នំពេញ។

            ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល ដែលបានផ្តល់ភេសជ្ជៈ ចំនួន ៧.៨០០(ប្រាំពីរពាន់ប្រាំបីរយ)កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមបំពេញបេសកកម្ម ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ។

            ឯកឧត្ដមបន្តថា អំណោយដ៍ថ្លៃថ្លានេះ គឺជាការលើកទឹកចិត្តដ៏ធំធេងដល់កងកម្លាំងទាំងអស់ឱ្យប្តេជ្ញាយ៉ាង មោះមុតក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជា អគ្គមគ្គុទ្ទេសក៍ដ៏ ឧត្តុង្គឧត្តម ក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗ ថែមទៀតជូនជាតិមាតុភូមិ។

            គួរបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័ បានបញ្ចប់កាលពីថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំដោយ  សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ប្តូរវេន ទទួលបានជោគជ័យយ៉ាងធំធេង និងបានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ និងជាកិត្តិយសដ៏ធំសម្បើម សំរាប់ប្រជាជនកម្ពុជាទាំងមូល៕

img1611222img1611226img1611225img1611227img1611228img1611229img1611224img1611221