ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ៖ បើខាងអាណាចក្ររីកចំរើន ពុទ្ធចក្រ ក៏រីកចំរើនដែរ យើងត្រូវដឹងគុណដល់ស្ថាបនិកសន្តិភាព
ថ្ងៃចេញផ្សាយ: Friday, July 15, 2022, 4:16 PM
ប្រជាពុទ្ធបរិសទ្ធ័ខ្មែរមិនដែលភ្លេចទេនូវការធ្វើបុណ្យធ្វើទានសន្សំកុសល និងឧទ្ទិសដល់វិញ្ញក្ខន្ធបុព្វការីជនដែលបានចែកឋានទៅ និងតែងបានប្រកាន់ខ្ជាប់ការធ្វើបុណ្យទានប្រចាំឆ្នាំទៅតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធ សាសនាដែលជាសាសនារបស់រដ្ឋមិនដែលអាក់ខានឡើយ លើកលែងតែក្នុងរបបប្រល័យពូជសាសន៏ឥតសាសនាដែលយកជំនឿសាសនារបស់ជាតិជាសត្រូវដូចប្រជាពលរដ្ឋទូទៅដែរ។
ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យថ្កុំថ្កើងរុងរឿងថែមទៀត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួង បាន ព្រមទាំងបុត្រី រួមជាមួយមន្ត្រីរាជការ,កងកំលាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានមូលមតិគ្នានាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗទៅប្រគេនដល់ព្រះសង្ឃចំនួន១៥១វត្ត ទូទាំងរាជធានីភ្នំពេញ សម្រាប់ពិធីបុណ្យចូលព្រះវស្សាដោយបានប្រាព្វឡើងនៅក្នុងបរិវេណវត្ត ចន្ទ័បុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ។
ឯកឧត្ដម ឃួង ស្រេង នាឧិកាសនោះបានមានប្រសាសន៍ថា៖ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ពួកគេបានយកសាសនាដែលជាជំនឿរបស់ប្រជាពលរដ្ឋធ្វើជាសត្រូវ ហើយថែមទាំងកាប់សម្លាប់ប្រជាជនស្លូតត្រង់ រួមទាំងសំលាប់ទាំងផ្លូវអារម្មណ៍ ជំនឿរបស់ប្រជាពលរដ្ឋ ឱ្យស្លាប់ទៅជាមួយដែរ។
ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យជីវិតយើងបានរស់ឡើងវិញ គ្រប់ជំនឿសាសនារស់ឡើងវិញ ហើយថែមទាំងរីកលូតលាស់ប្រកបដោយភាពសុខដមរម្យនាក្នុងសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធគ្រប់បែបយ៉ាងក្នុងការជឿជំនឿដែលខ្លួនពេញចិត្ត។
ឯកឧត្ដម បន្តថា៖ បើគ្មានសុខសន្តិភាព គ្មានការរីកចំរើនផ្នែកអាណាចក្រក៏មិនអាចធ្វើឱ្យផ្នែកពុទ្ធចក្ររីកចំរើនបានដែរ។ ដូច្នេះយើងត្រូវនឹកទៅដល់ស្ថាបនិកសន្តិភាព នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គុណបំណាច់ដ៏ធំធេងរបស់សម្តេចបានធ្វើឱ្យប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូស ខណៈដែលនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ ហាក់កំរើកឡើងវិញ។
ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា បច្ច័យដែលទួលបានពីពុទ្ធបរិសទ្ធ័ចូលរួមចាប់មគ្គផល នាឱកាសបុណ្យនេះ មានប្រាក់រៀលចំនួន១៣លាន៦សែន៤ម៉ឺន៧០០រយរៀល និងជាង៣០០ដុល្លាសំរាប់ប្រគេនព្រះសង្ឃវត្តច័ន្ទបុរីវង្ស។ ដោយឡែកសំរាប់វត្តទាំង ១៥១វត្ត ក្នុងរាជធានីភ្នំពេញក្នុងមួយវត្តទទួលបានបច្ចយ័១០០.០០០រៀល, ទៀនព្រះវស្សា១គូ,អង្ករ១០០គីឡូក្រាម,សាដក១,ស្ករស១បាវ,ទឹកដោះគោ១កេស,ទឹកក្រូច៤កេស,ទឹកសុទ្ធ២កេស,មី៤កេស,និងត្រីខ១កេស
គួរបញ្ជាក់ថា៖ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយះពេល៣ខែដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើតខែអស្សុជ។ ក្នុងរយះពេលនេះព្រៈសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗពីវត្តនោះទេ ត្រូវគង់នៅចាំព្រះវស្សាក្នុងវត្តរហូតគ្រប់៣ខែ ដើម្បីរៀនសូត្រ ធម៏អារ្យ ក្បួនច្បាប់តាមពិទ្ធានុញ្ញាតិ ដោយខិតខំផ្ចង់សំភីសិក្សារៀនសូត្រក្រោមពន្លឺភ្លើងទៀនព្រះវស្សាដែលបានដុតបំភ្លឺដោយឆេះរហូតមិនឱ្យដាច់។ រយះពេល៣ខែនេះហើយដែលពុទ្ធបរិសទ្ធ័ត្រូវបំពេញកុសលជួយផ្គត់ផ្គង់ដល់ ព្រះសង្ឃដែលជាស្រែបុណ្យនៅពេលព្រៈសង្ឃមិនអាចនិមន្តចេញបិណ្ឌបាត្រប៕