ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កម្ពុជារៀបចំកិច្ចប្រជុំអាស៊ាន លើកទី៤០ និង៤១ និង...

កម្ពុជារៀបចំកិច្ចប្រជុំអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលជោគ ជ័យយ៉ាងធំធេង និងបានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជា កាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ

ថ្ងៃចេញផ្សាយ: Tuesday, November 15, 2022, 2:46 PM

img15112229 img15112222

 

 

 

 

 

            កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទើបបានបញ្ចប់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ បានទទួលជោគជ័យយ៉ាងធំធេង និងបានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ និងជាកិត្តិយសដ៏ធំសម្បើមសំរាប់ប្រជាជនកម្ពុជាទាំងមូល។

នាឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងនូវភាពជោគជ័យក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់រាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

            ឯកឧត្ដមបានបន្តថាៈ យើងបានទទួលប្រតិភូប្រទេសមហាអំណាច និងបានផ្តល់កិច្ចការពារសុវត្ថិភាពជូនប្រតិភូ ដោយយើងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនា ពីការរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថានបានល្អប្រសើរ។ នេះជាកិត្តិយសដ៏ធំធេងសំរាប់កម្ពុជា និងសំរាប់រាជធានីភ្នំពេញផងដែរ។

            ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ អង្គភាព មន្ទីរ ស្ថាប័ន អាជ្ញាធរដែនដី ពិសេសគឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលបានរួមចំណែកធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ ដែលដឹកនាំដោយ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ ប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់ ជូនជាតិមាតុភូមិ។

            ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានបន្តទៀតថាៈ រាជធានីភ្នំពេញនៅមានភារកិច្ចសំខាន់ត្រូវធ្វើបន្តទៀត នាពេលដ៏ខ្លីខាងមុខ គឺធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលក្រុងអាស៊ានបន្តទៀត។

ពាក់ព័ន្ធនឹងការងាររដ្ឋបាលមួយចំនួន ឯកឧត្តមបានស្នើសុំឱ្យមានការតម្រង់ទិសតាមមន្ទីរពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរដែនដី គឺត្រូវពិនិត្យខ្លឹមសារឱ្យបានច្បាស់លាស់ មុននឹងបញ្ចេញរបាយការណ៍មកក្រៅ។

ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៥ វិច្ឆិកា ឆ្នា២០២២នេះ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងពីព្រឹត្តិការណ៏ជាតិ និងអន្តរជាតិ នៅរាជធានីភ្នំពេញ ក្នុងអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើឱ្យពិភពលោកសម្លឹងមើលមក   កម្ពុជា ជាប្រទេសតូចតែមានសមត្ថភាពខ្ពស់ក្នុងដំណើរការរៀបចំកិច្ចប្រជុំធំៗជាច្រើន ក្នុងនាមជាប្រធានអាស៊ាន និងធ្វើជាម្ចាស់ផ្ទះ ធានាសន្តិសុខសុវត្ថិភាព ការពារមេដឹកនាំកំពូលៗលំដាប់ពិភពលោកបានយ៉ាងល្អប្រសើរ រួមទាំងការរៀបចំកែលំអសោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ ក្នុងរាជធានីភ្នំពេញ ឱ្យស្រស់បំព្រង ដើម្បីទទួលស្វាគមន៍ប្រតិភូ សំរាប់កិច្ចប្រជុំកំពូលអាស៊ានផងដែរ៕

img15112221 img15112220 img15112217 img15112223 img15112227 img15112226 img15112228 img15112230 img15112233 img15112232 img15112234 img15112231 img15112224 img15112225 img15112219 img15112218 img15112216 img15112215 img15112214 img15112213 img15112212 img15112211 img1511221 img1511228 img1511227 img1511226 img1511225 img1511224 img1511229 img1511223 img1511222 img15112210