ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញអញ្ជើញដាក់កម្រងផ្កា...

ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញអញ្ជើញដាក់កម្រងផ្កាថ្វាយដួងព្រះវិញ្ញាណក្ខន្ធ័ព្រះករុណាព្រះបរមរតនកោដ្ឋ

ថ្ងៃចេញផ្សាយ: Sunday, October 15, 2023, 4:20 PM

img15102311 img1510234

 

 

 

 

 

            នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ គឺខួបគម្រប់១១ឆ្នាំ នៃការសោយទីវង្គតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរះរាជបិតាឯករាជ្យ បូរណៈភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ។

​            ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីថ្វាយព្រះរាជកុសលនេះដែរ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ,និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមនិងងមន្ត្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរទាំង២៥ បានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណខន្ធ័ព្រះករុណាព្រះបរមរតនកោដ្ឋ នៅស្តូបព្រះបរមរូបរបស់ព្រះអង្គនៅលើសួនច្បារខាងកើតវិមានឯករាជ្យ។

​ឯកឧត្តម ម៉ប់ សារិន, ឯកឧត្តម ឃួង ស្រេង រួមជាមួយប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដែលបានចូលរួម បានសំរួមកាយវាចារចិត្តដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត និងនឹករលឹកបំផុតដល់អង្គសម្តេចឪ បើទោះបីព្រះអង្គបានចូលព្រះទីវង្គតអស់រយះ ​ពេល១១ឆ្នាំ កន្លងមកហើយក្តី។ នៅចំពោះមុខព្រះបរមរូប និងកម្រងផ្កាដែលមានចារឹកអង្សរពណ៏មាសថា៖ចងចាំជានិច្ចព្រះរាជគុណូបការព្រះករុណា ព្រះបរមរតនកោដ្ឋ និងសូមថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គបានដល់ទីដ្ឋានដ៏ខ្ពង់ខ្ពស់ជាឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ កូនចៅ ចៅទួតរបស់ព្រះអង្គនៅតែចងចាំនិងដក់ជាប់ក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានចំពោះព្រះភក្រ័ប្រកបដោយក្តីស្រឡាញ់មេត្តា និងគុណូបការដ៏ធំធេងដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។ កូនចៅបន្តដើរតាមលំអានរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៦ និងជាស្ថាបនឹកសន្តិភាព និង សម្តេចមហាបវរធិបតី ហ៊ុន ណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍន៏រីកចំរើនឱ្យបានខ្លាំងក្លាថែមទៀត៕

img15102312 img15102310 img1510239 img1510238 img1510237 img1510231 img1510233 img1510232 img1510236 img1510235 img15102317 img15102316 img15102315 img15102314 img15102318 img15102313 img15102319 img15102320