ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង កោតសរសើរចំពោះក្រុមការងារបាញ់ថ...

ឯកឧត្តម ឃួង ស្រេង កោតសរសើរចំពោះក្រុមការងារបាញ់ថ្នាំសម្លាប់មូស ជូនដល់ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ រយៈពេល២០ថ្ងៃមកនេះ

ថ្ងៃចេញផ្សាយ: Friday, March 15, 2024, 2:37 PM

img1403244 img1403241

 

 

 

 

 

          ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងពលតូចលេខ៧០ ក៏ដូចជាមន្ទីរសុខាភិបាល និងអាជ្ញាធរដែនដីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញនារយៈពេល២០ថ្ងៃកន្លងមកនេះ។

          ការថ្លែងអំណរគុណបែបនេះបានធ្វើឡើង នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីជួបជុំក្រុមការងារបាញ់ថ្នាំមូសក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញញ។

          ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កងពលតូចលេខ៧០ តែងជួយរដ្ឋបាលរាជធានីភ្នំពេញ គ្រប់កាលៈទេសៈទាំងអស់។ ជាក់ស្ដែងនៅពេលនេះ កងពលតូចលេខ៧០ បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំមូសបង្ការជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។ សកម្មភាពទាំងនេះ យើងក៏នឹកឃើញ មិនភ្លេចចំពោះការលះបង់របស់កងពលតូចលេខ៧០ ក្នុងដំណាក់កាល នៃការរីករាតត្បាតជម្ងឺកូវីដ-១៩ ដោយកម្លាំងកងពលតូចលេខ៧០ បានលះបង់កម្លាំងកាយចិត្ត ក្នុងការដឹកជញ្ជូនសម្ភារៈ គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ។ ជាមួយនឹងការបាញ់ថ្នាំបង្ការការពារជំងឺ covid-19 ថែមទៀត។ ជាក់ស្តែងនៅពេលនេះ ពោលគឺតបតាមការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បានប្រគល់ទាំងរថយន្ត កម្លាំង ព្រមទាំងម៉ាស៊ីនសម្រាប់បាញ់មូស ដើម្បីបើកយុទ្ធនាការបាញ់ថ្នាំមូសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរហូតទទួលបានបញ្ចប់ដោយជោគជ័យ។

          ឯកឧត្ដម​ ឃួង ស្រេង បានបន្តថា ក្រោយយុទ្ធនាការដែលប្រើប្រាស់រយៈពេល២០ថ្ងៃនៃការបាញ់ថ្នាំមូសនេះ ឃើញថាជំងឺគ្រុនឈាមបានថយចុះច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការត្រេកអរនិងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អាជ្ញាធររាជធានីភ្នំពេញនិងកងកម្លាំងកងពលតូចលេខ៧០ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្តដើម្បីសុខមាលភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

          ឯកឧត្ដម​ ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖យុទ្ធនានៃការបាញ់ថ្នាំមូសនេះ ក៏ដូចជាការដាស់តឿនក្រើនរំលឹក ឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន អោយចេះបង្ការខ្លួន ដើម្បីគេចឱ្យរួចផុតពីជំងឺគ្រុនឈាមនេះផងដែរ។

          ចំពោះកងពលតូចលេខ៧០ ដែលចុះយុទ្ធនាការបាញ់ថ្នាំមូសនេះ ចំនួន២៨នាក់ ត្រូវបាន ឯកឧត្តម ឃួង ស្រេង នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មកប្រគល់ជូនដោយ ក្នុងម្នាក់ៗទទួលថវិកាចំនួន៤០ម៉ឺនរៀល។

          គូរបញ្ជាក់ថា ៖ ក្រុមការងារដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកងពលតូចលេខ៧០ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ការពារជំងឺគ្រុនឈាមនៅទូទាំង១០៥សង្កាត់ កាលពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបានបញ្ចប់យុទ្ធនាការ កាលពីថ្ងៃទី១២​ ខែមីនា​ ២០២៤នេះ តាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋ៕

img1403242 img1403243 img14032410 img1403249 img1403246 img1403247 img1403248 img1403245 img14032411 img14032412 img14032418 img14032413 img14032419 img14032420 img14032415 img14032416 img14032417 img14032421 img14032422 img14032424 img14032423 img14032414