ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អញ្ជើញជូនដំណើរប្រជា...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិៈរថយន្តទៅស្រុកកំណើត នៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ(OCIC)

ថ្ងៃចេញផ្សាយ: Thursday, April 13, 2023, 9:51 AM

img1342314 img1342321

 

 

 

 

 

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជាច្រើនរូបទៀត នាព្រឹកព្រលឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ គឺមុនថ្ងៃចូលឆ្នាំមួយថ្ងៃ បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិៈរថយន្តទៅស្រុកកំណើតតាមខេត្ត ក្រុង នានានៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ (OCIC) ក្នុងខណ្ឌជ្រោយចង្វារ ។

            អនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន៣៤៥គ្រឿង សំរាប់បំរើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសំរួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ដោយមិនយកប្រាក់ ដែលពិធីបុណ្យចូលឆ្នាំនឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។

            ឯកឧត្ដមអភិបាលបានមានប្រសាសន៍ថា ៖  សំរាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ គឺប្រើប្រាស់រថយន្តចំនួន ៧០គ្រឿង ដោយមិនយកប្រាក់។ សំរាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្ត មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន២៧៥គ្រឿងដែលមានទីតាំង និងគោលដៅចេញដំណើរ និងពេលវេលាច្បាស់លាស់ ក្នុងនោះមានផ្លូវជាតិលេខ១ មានភ្នំពេញ  កណ្តាល,ភ្នំពេញព្រៃវែង រថយន្ត៥គ្រឿង មានចំណតនៅស្ថានីយចំណតវាលស្បូវ។ ភ្នំពេញ.កណ្តាល,ភ្នំពេញ.ស្វាយរៀង រថយន្ត៥គ្រឿង ចំណតនៅមុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ផ្លូវជាតិលេខ២ ភ្នំពេញ.  កណ្តាល,ភ្នំពេញ.តាកែវ រថយន្ត៥គ្រឿង ទីតាំងចំណតដូចខាងលើ។ ផ្លូវជាតិលេខ៣ ភ្នំពេញ.កែប,ភ្នំពេញ.កំពត រថយន្ត៥គ្រឿង ទីតាំងចំណតនៅដីឡូត៏មុខគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផ្លូវ២០០៤។ ផ្លូវជាតិលេខ៤ ភ្នំពេញ.កំពង់ស្ពឺ,ភ្នំពេញ.ព្រះសីហនុ រថយន្ត១០គ្រឿង ទីតាំងចំណតដីឡូត៏មុខគណបក្សប្រជាជនកម្ពុជារាជធានី ភ្នំពេញ។ គោលដៅផ្លូវជាតិលេខ៥ ភ្នំពេញ.កំពង់ឆ្នាំង,ភ្នំពេញ.ពោធិសាត់,ភ្នំពេញ.បាត់ដំបង,ភ្នំពេញ.បន្ទាយមានជ័យ ,ភ្នំពេញ.កំពង់ធំ រថយន្តសរុប១១៨គ្រឿង ទីតាំងចំណតគឺស្ថានីយចំណតសួនច្បារឬស្សីកែវ។ ផ្លូវជាតិលេខ៦.ភ្នំពេញសៀមរាប ចំនួន១០០គ្រឿង នៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ(OCIC)។ ផ្លូវជាតិលេខ៦.លេខ៧ ភ្នំពេញ.កំពង់ចាម,ភ្នំពេញ.ត្បូងឃ្មុំ រថយន្ត១០គ្រឿង។

            ឯកឧត្ដមបន្តថា ៖ ការជ្រើសរើសយកទីតាំងនៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ(OCIC) ចំនួន១០០គ្រឿង .ភ្នំពេញ សៀមរាបនេះ ដោយសារតម្រូវការប្រជាពលរដ្ឋច្រើនជាងគេ ដោយសារថានៅសៀមរាបមានរៀបចំសង្ក្រាន។ ឯកឧត្ដមបញ្ជាក់ថា កំណើនពលរដ្ឋជិះឡានក្រុង ទៅលេងស្រុកកំណើតពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងជាលំដាប់ លើកលែងតែប៉ុន្មានឆ្នាំមានកូវីដ-១៩ ។ ទាំងនេះដោយសារប្រទេសមានសន្តិភាពពេញលេញ។

            ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន,នឹងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់កុំតម្លើងថ្លៃសេវាដឹកជញ្ជូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ។

            ឯកឧត្ដម ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមធ្វើដំណើរតាមរថយន្តក្រុងរបស់     រដ្ឋាករស្វយត័ដឹកជញ្ជូនសាធារណៈ (City Bus) រាជធានីភ្នំពេញ ដែលប្រកបដោយសុវត្ថិភាព និងផាសុខភាព។ ឯកឧត្ដមបន្តទៀតថា៖ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៏លើគ្រប់វិស័យ សម្តេចតែងបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា៕

img1342328 img1342326 img1342324 img1342323 img1342327 img1342322 img1342319 img1342320 img1342311 img1342313 img1342317 img1342316 img1342318 img1342315 img1342310 img134239 img1342312 img134234 img134235 img134236 img134238 img134237 img134233 img1342321 img134232 img134231