ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ទីរពាក់ព័ន្ធ និងអ...

ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេចុះពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយតាមដងទន្លេ

ថ្ងៃចេញផ្សាយ: Thursday, November 14, 2024, 7:07 AM

img131124b1 img131124b4

 

 

 

 

 

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេចុះពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយតាមដងទន្លេ កន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក។

          លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ៖ ការដឹកនាំមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រជាប់មាត់ទន្លេ ពីសំណាក់ ឯកឧត្ដម ឃួង ស្រេង នាពេលនេះ គឺដើម្បីពិនិត្យពីវឌ្ឍនភាពចុងក្រោយនៃការរៀបចំ    សណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន តាមដងទន្លេ ថាតើបានរៀបចំដូចអ្វីដែលបានគ្រោងទុកទេ។ ក្រោយការជិះកាណូតមួយជុំ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ច្បារអំពៅ ជ្រោយចង្វានិងខណ្ឌឬស្សីកែវរួច ឃើញថាអ្វីដែលជាគម្រោងគឺក្រុមការងារអនុវត្តបានល្អ រហូតទទួលបានការកោតសរសើរពីមជ្ឈដ្ឋានខាងក្រៅទៀតផង ដោយថាឆ្នាំនេះការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ បរិស្ថាន និងការរៀបចំចំណតទូក ការណូត ទូក ង នៅតាមដងទន្លេមានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំមុនៗ៕

img131124b2 img131124b3 img131124b5 img131124b6 img131124b7 img131124b8 img131124b9 img131124b10 img131124b11 img131124b12 img131124b13 img131124b17 img131124b14 img131124b15 img131124b16 img131124b22 img131124b18 img131124b19 img131124b20 img131124b21