ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំជាមួយសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង តាមប្រព័ន្ធ ZOOM ដើម្បីពិភាក្សាលើការផ្តល់ជំនួយទៅប្រទេសម៉ារ៉ុក ដែលរងគ្រោះរញ្ជួយដី
ថ្ងៃចេញផ្សាយ: Tuesday, September 12, 2023, 2:32 PM
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាវេលាម៉ោង១០:០០យប់ ត្រូវនឹងម៉ោង ០៥:០០នាទីល្ងាច នៅទីក្រុងប៉ារីសប្រទេសបារាំង បានចូលរួមនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធ ZOOM ជាមួយសមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដឹកនាំដោយ លោកជំទាវ អាន អ៊ុដាល់ហ្គោ (Anne HIDALGO) ជាប្រធានសមាគម។ ក្នុងកិច្ចប្រជុំនេះ បានផ្តោតសំខាន់ចំនួន២ចំណុច ដើម្បីជាប្រយោជន៍សម្រាប់ សមាជិកសហគមទីក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ក្នុងនោះ ទី១ បានពិភាក្សាលើការផ្តល់ជំនួយទៅប្រទេសម៉ារ៉ុក ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ភ្នំអាត្លាស់ (Atlas) ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រពីទីក្រុងទីក្រុងម៉ារ៉ុក ដែលបានរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយ សម្លាប់មនុស្សជាង ២.០០០នាក់។ កិច្ចប្រជុំនេះ ប្រធានសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានសម្រេចផ្តល់ជំនួយទៅប្រទេសម៉ារ៉ុក ចំនួន៥០ម៉ឺនអឺរ៉ូ ជាមួយនិងការកៀងគរទៅប្រទេសដែលជាសមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) អោយជួយជ្រោមជ្រែងបន្ថែមទៀត និងទី២ ពិភាក្សា ដើម្បីជ្រើសរើសរកទីតាំងប្រទេស ដើម្បីរៀបចំអង្គសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បន្តទៀត។
គួរបញ្ជាថា៖ សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្ដម ហ្សាក់ ហ្សីរ៉ាក (Jacques CHIRAC) អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលកាលនោះ ឯកឧត្ដមជាអភិបាលក្រុងប៉ារីស (Paris) ប្រទេសបារាំង និងឯកឧត្ដម ហ្សង់ ប៉េលឺធៀ (Jean – PELLETIER) អតីតអភិបាលក្រុងកេបិក (Québec) ប្រទេសកាណាដា។ សមាគមនេះមានសមាជិកចំនួន ៣០៧ មកពី ៥២ ប្រទេស (ស្មើនឹងប្រជាជនសរុបប្រមាណ ១៣០ លាននាក់) ប្រធានសមាគមបច្ចុប្បន្ននេះ គឺលោកជំទាវ អាន អ៊ុដាល់ហ្គោ (Anne HIDALGO) និងជាអភិបាលទីក្រុងប៉ារីសនិង លោក ព្យែរ ប៊យ៉ (Pierre BAILLET) ជាលេខាធិការអចិន្ត្រៃយ៍។
គួររំលឹកថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ថ្មីៗកន្លងមកនេះ គណៈប្រតិភូ AIMF ខណៈមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ បានសម្ពោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលក្នុងនោះ មានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ, សមាគម AIMF, រដ្ឋបាលរដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅសាលារាជធានីភ្នំពេញ៕
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាវេលាម៉ោង១០:០០យប់ ត្រូវនឹងម៉ោង ០៥:០០នាទីល្ងាច នៅទីក្រុងប៉ារីសប្រទេសបារាំង បានចូលរួមនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធ ZOOM ជាមួយសមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដឹកនាំដោយលោកជំទាវ អាន អ៊ុដាល់ហ្គោ (Anne HIDALGO) ជាប្រធានសមាគម។ ក្នុងកិច្ចប្រជុំនេះ បានផ្តោតសំខាន់ចំនួន២ចំណុច ដើម្បីជាប្រយោជន៍សម្រាប់ សមាជិកសហគមទីក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ក្នុងនោះ ទី១ បានពិភាក្សាលើការផ្តល់ជំនួយទៅប្រទេសម៉ារ៉ុក ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ភ្នំអាត្លាស់ (Atlas) ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រពីទីក្រុងទីក្រុងម៉ារ៉ុក ដែលបានរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយ សម្លាប់មនុស្សជាង ២.០០០នាក់។ កិច្ចប្រជុំនេះ ប្រធានសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានសម្រេចផ្តល់ជំនួយទៅប្រទេសម៉ារ៉ុក ចំនួន៥០ម៉ឺនអឺរ៉ូ ជាមួយនិងការកៀងគរទៅប្រទេសដែលជាសមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) អោយជួយជ្រោមជ្រែងបន្ថែមទៀត និងទី២ ពិភាក្សា ដើម្បីជ្រើសរើសរកទីតាំងប្រទេស ដើម្បីរៀបចំអង្គសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បន្តទៀត។
គួរបញ្ជាថា៖ សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្ដម ហ្សាក់ ហ្សីរ៉ាក (Jacques CHIRAC) អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលកាលនោះ ឯកឧត្ដមជាអភិបាលក្រុងប៉ារីស (Paris) ប្រទេសបារាំង និងឯកឧត្ដម ហ្សង់ ប៉េលឺធៀ (Jean – PELLETIER) អតីតអភិបាលក្រុងកេបិក (Québec) ប្រទេសកាណាដា។ សមាគមនេះមានសមាជិកចំនួន ៣០៧ មកពី ៥២ ប្រទេស (ស្មើនឹងប្រជាជនសរុបប្រមាណ ១៣០ លាននាក់) ប្រធានសមាគមបច្ចុប្បន្ននេះ គឺលោកជំទាវ អាន អ៊ុដាល់ហ្គោ (Anne HIDALGO) និងជាអភិបាលទីក្រុងប៉ារីសនិង លោក ព្យែរ ប៊យ៉ (Pierre BAILLET) ជាលេខាធិការអចិន្ត្រៃយ៍។
គួររំលឹកថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ថ្មីៗកន្លងមកនេះ គណៈប្រតិភូ AIMF ខណៈមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ បានសម្ពោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលក្នុងនោះ មានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ, សមាគម AIMF, រដ្ឋបាលរដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅសាលារាជធានីភ្នំពេញ៕