ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  បើកការដ្ឋានជួសជុលកំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្...

បើកការដ្ឋានជួសជុលកំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រ ទទឺង១២ម៉ែត្រ ឆ្លងកាត់ខណ្ឌចំនួន៣ នៅរាជធានីភ្នំពេញ ជាចំណងដៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋ

ថ្ងៃចេញផ្សាយ: Friday, November 12, 2021, 2:16 PM

img12112114 img12112113

 

 

 

 

 

             កំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រ ទទឹង១២ម៉ែត្រ ឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ដែលជាចំណងដៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋនៅជាយក្រុង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានជួសជុលឡើងវិញ ក្រោយពីកំណាត់ផ្លូវនេះបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

            ពិធីបើកការដ្ឋាននេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោយផ្ទុះព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ការដ្ឋានមួយចំនួនត្រូវបានផ្អាក ប៉ុន្តែក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបើកប្រទេសជាប្រក្រតីឡើងវិញនោះ ថ្ងៃនេះគឺជាការដ្ឋានទី១ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការស្ថាបនាផ្លូវមួយខ្សែប្រវែងជាង៦គីឡូម៉ែត្រនេះឡើងវិញ។

            ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា កំណាត់ផ្លូវ១ខ្សែនេះ គឺជាចំណងដៃរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ និងខណ្ឌចំនួន៣ ដែលមានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ។

            ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា សម្តេចតេជោមិនត្រឹមតែរំដោះប្រទេសជាតិពីចំណុចសូន្យ និងធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿងប៉ុណ្ណោះទេ តែសម្ដេចនូវបានគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ថែមទៀត ជាក់ស្តែងនៅដំណាក់កាលនៃការរីករាលដាលជំងឺកូវី-១៩នេះ សម្ដេចបានខិតខំស្វះស្វែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងការពារកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

            ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះផងដែរ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងទាំងដូសទី១ ដូសទី២ និងដូសជំរុញ ហៅដូសទី៣សូមទៅទទួលការចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពនានានៅក្នុងខណ្ឌរបស់ខ្លួន ហើយអាជ្ញាធរខណ្ឌទាំង១៤ក៏ត្រូវតែជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបានទទួលការចាក់វ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា។

            ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍លើកឡើងថា កំណាត់ផ្លូវ១ខ្សែដែលបានបើកការដ្ឋានជួសជុលខាងលើនេះ មានប្រវង ៦.៤៩០ម៉ែត្រ នៅក្នុងភូមិសាស្ត្រអន្តរខណ្ឌ គឺ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល និងសង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ ដោយគិតចាប់ពីមហាវិថី ឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវលេខ៤២ ភូមិន្នំ សង្កាត់ពន្សំាង ខណ្ឌព្រែកព្នៅ ជាផ្លូវដី (កាលពីមុនស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ)។

            លោកអភិបាលខណ្ឌបន្តថា នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ដោយបញ្ហាជំនន់ទឹកភ្លៀងបានធ្វើឱ្យកំណាត់ផ្លូវនេះទទួលរងការខូចខាតធ្ងន់។ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកផែនការជួសជុលផ្លូវនេះក្នុងគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងភាគច្រើនត្រូវបានផ្អាក ដោយបង្វែរថវិកាទៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩វិញ។

សម្រាប់ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង ក៏បានសម្រេចជាគោលការណ៍ បើកការរដ្ឋានជួសជុលផ្លូវខាងលើនេះ ឡើងវិញជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ផ្លូវទំហំ១២ ម៉ែត្រ និងដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ៕

img1211212 img1211211 img12112127 img12112126 img12112125 img12112123 img12112124 img12112119 img12112111 img12112112 img1211219 img1211218 img12112110 img1211217 img1211216 img1211214 img1211215 img12112117 img12112118 img12112116 img12112115 img12112120 img12112121 img12112122 img12112114 img12112129