ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យមន្ត្រី និងមន្ទីរពាក់...

ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យមន្ត្រី និងមន្ទីរពាក់ព័ន្ធធ្វើការស្ដារប្រឡាយជើងឯកឱ្យបានលឿន និងធំទូលាយ ដើម្បីនាំទឹកចេញពីរាជធានីបានលឿន នៅពេលរដូវវស្សាមកដល់

ថ្ងៃចេញផ្សាយ: Tuesday, April 11, 2023, 3:18 PM

img114237 img114231

 

 

 

 

 

            ការជំរុញបែបនេះ របស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ខណៈឯកឧត្ដមដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពប្រឡាយជើងឯក ដើម្បីឱ្យក្រុមការងារធ្វើការកាយភក់ និងពង្រីកតួប្រឡាយឱ្យបានធំដើម្បីឱ្យទឹកហូរបានលឿន។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការងារដែលត្រូវអនុវត្តពាក់ព័ន្ធនិងការស្ដារប្រឡាយនេះ យើងមានពេល៤ខែ ពិសេសនៅក្នុងរដូវប្រាំងនេះ ។ រដូវប្រាំងយើងងាយស្រួលក្នុងការស្ដារ ក៏ដូចជាពង្រីកតួរប្រឡាយឱ្យបានធំ ធ្វើយ៉ាងណាពេលរដូវវស្សាមកដល់ គឺយើងអាចរុញទឹកចេញពីរាជធានីភ្នំពេញបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

            លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា៖ ប្រឡាយជើងឯកនេះ មានតួនាទីសំខាន់ណាស់នៅក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ដោយហូរចាក់មកស្ថានីយបឹងត្របែក ដែលមានប្រវែងប្រមាណ១២គីឡូម៉ែត្រ ចាប់ពីស្ថានីបឹងត្របែក ឆ្លងកាត់ខណ្ឌមានជ័យ ខណ្ឌដង្កោ បន្តរហូតដល់ភូមិស្ទឹងជ្រៅ នៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

            លោក សាំ ពិសិដ្ឋ បន្តថា តាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង គឺតម្រូវឱ្យក្រុមការងារធ្វើការស្ដារ និងកាយប្រឡាយនេះ ឱ្យបានទំហំទទឹងចាប់ពី២០ម៉ែត្រទៅ៦០ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្ដែង។ ក្រុមការងារត្រូវបន្តអនុវត្តការងារនេះជាប្រចាំ និងឱ្យរួចរាល់នៅមុនរដូវវស្សាមកដល់ មានន័យថាពេលរដូវវស្សាមកដល់ ប្រឡាយនេះ ត្រូវតែដើរតួរយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញបានល្អ៕

img1142312 img1142317 img1142316 img1142315 img1142322 img1142320 img1142321 img1142319 img114233 img114234 img114238 img114237 img114232 img114231 img1142310 img1142311 img1142314 img1142313 img114236 img114235 img114239 img1142318