ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អំណោយរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌ...

អំណោយរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមហ៊ុន ៣អិលអឹមធី អ៊ិនវេសម៉ិន ឯក ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ថ្ងៃចេញផ្សាយ: Tuesday, November 02, 2021, 9:15 AM

img111211 img111213

 

 

 

 

 

             អំណោយជាគ្រឿងឧបភោគបរិភោគ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ដែលមានដូចជាអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឺកបរិសុទ្ធ ត្រូវបានក្រុមហ៊ុន ៣អិលអឹមធី អុិនវេសមុិន ឯក នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ។

            ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន ៣អិលអឹមធី អុិនវេសមុិន ឯក នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង  ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ៣អិលអឹមធី អុិនវេសមុិន ឯក ដែលបានឧបត្ថម្ភ អង្ករ៥០តោន ,ទឹកស៊ីអ៊ីវ ចំនួន ១.០០០យូ, ទឹកត្រីចំនួន ១.០០០យួរ ,ត្រីខចំនួន ១.០០០យួរ ,មីចំនួន ១.០០០កេសតូច ,ទឹកបរិសុទ្ធចំនួន ១.០០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

            ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួម ជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ហើយប្រជាជនរាជធានីភ្នំពេញកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងថែមទៀត។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់៕

img111212 img111214 img111215 img111216 img1112116 img1112115 img1112114 img1112113 img1112112 img111217 img1112111 img1112110 img111219 img111218