ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ៤៣ឆ្នាំនេះមនុស្សចាស់មានគុណសម្បត្តិយ៉ាងច្រើន សម្...

៤៣ឆ្នាំនេះមនុស្សចាស់មានគុណសម្បត្តិយ៉ាងច្រើន សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ

ថ្ងៃចេញផ្សាយ: Monday, April 11, 2022, 9:43 AM

img1042238 img104229

 

 

 

 

 

            មនុស្សចាស់ ក្នុងរយៈពេល៤៣ឆ្នាំកន្លងនេះពិតជាមានគុណសម្បត្តិយ៉ាងច្រើន ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេស​កម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ នេះជាគុណសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបាន។

            នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មាធិការដើម្បីមនុស្សចាស់រាជធានីភ្នំពេញ ខណៈដែលឯកឧត្ដមអញ្ជើញជាអធិបតីភាព ក្នុង​កម្មវិធីសំណេះសំណាល និងផ្តល់អំណោយជូនមនុស្សចាស់៥២៥នាក់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការស្រឡាញ់មនុស្សចាស់ជរាគឺជាប្រពៃណីរបស់ប្រជាពលរដ្ឋកម្ពុជាយើងតាំងពីយូរលង់ណាស់មកហើយ។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់មនុស្សចាស់ជរា ដោយសម្តេចទាំងទ្វេរ តែងតែជួយឧបត្ថម្ភជូនមនុស្សចាស់ជាដរាបរៀងមក។ ជាក់ស្ដែងនៅក្នុងពេលនេះ សម្ដេចទាំងទ្វេរ បានឧបត្ថម្ភនូវស្បៀងអាហារ និងថវិកាមួយចំនួនដល់មនុស្សចាស់នៅក្នុងរាជធានីភ្នំពេញ ចំនួន៥២៥នាក់ ដោយក្នុងម្នាក់ ទទួលបានអង្ករ មី ត្រីខ ប្រេងឆា និងថវិកាចំនួន៥ម៉ឺនរៀល។

            ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន  « ក្មេងជាអ្នកមាន ​  កំលាំង ចំណែកមនុស្សចាស់ជាអ្នកស្គាល់ផ្លូវ» ការរួមគ្នាប្រាប់ផ្លូវដើម្បីឱ្យក្មេងៗជំនាន់ក្រោយដើរលើផ្លូវដែលរៀបចំដោយមនុស្សចាស់ នោះប្រទេសជាតិនឹងកាន់តែមានការអភិវឌ្ឍរីកចម្រើ ខ្លាំងក្លាថែមទៀត។

ឯកឧត្ដម ឃួង ស្រេង បានសូមឱ្យបងប្អូនទាំងអស់រួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់ ដើម្បីឱ្យកម្ពុជាបន្តមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្ដមបញ្ជាក់ថា សង្គ្រាមវានឹងបង្កភាពហិនហោចឱ្យប្រទេសជាតិ ដូច្នេះយើងត្រូវតែរួមគ្នារក្សាសន្តិភាពដែលបានមកដោយកម្រនេះឱ្យបានគង់វង្សរហូតតទៅ។

            លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា សមាជិកសមាគមមនុស្សចាស់ ក្នុងខណ្ឌទាំង១៤ មានសមាជិកចំនួន ២១.២១៣នាក់ (ស្រី ១៣,១៧១ នាក់) ។ ទទួលបានការគាំទ្រថវិការ និងសម្ភារៈគ្រឿងឧបភោគបរិភោគពីឯកឧត្ដម ឃួង ស្រេង ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ   កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត   ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ០២លើក សរុបសមាជិកសមាគមមនុស្សចាស់ ចំនួន ១.៣៦៥នាក់ ចំណាយថវិការសរុបចំនួន ១៣២.៧២០.០០០រៀល និងសម្ភារៈមួយចំនួន។ បានទទួលអំណោយឧបត្ថម្ភរបស់កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមតាមបណ្តាលខណ្ឌទាំង១៤ សរុបចំនួន២៤លើក មានសមាជិកសមាគម ១.២០០នាក់ (ស្រី៤២០នាក់)។ បានឧបត្ថម្ភថវិកាដល់គ្រួសារសមាជិកសមាគមដែលបានទទួលមរណភាពចំនួន២៩២សព សរុបចំនួន ៧៣.០០០.០០០រៀល។ បានចុះសួរសុខទុក្ខសមាជិកសមាគមដែលមានជំងឺជួបការលំបាក ចំនួន២៦២លើក ឧបត្ថម្ភថវិកា សរុបចំនួន ២៥.៣៦០.០០០រៀល។ បាននាំយកអំណោយជាថវិកា និងសម្ភារៈដ៏ថ្លៃថ្លា របស់ឯកឧត្ដម ឃួង ស្រេង ជូនសមាជិកដល់សមាគមមនុស្សចាស់ ក្រីក្រជួបការលំបាក ចំនួន១២១នាក់ ក្នុងកំឡុងពេលបិទខ្ទប់។

មនុស្សវ័យចាស់ក្នុងគ្រួសារសរុបចំនួន ២០.១៩២នាក់ ទទួលបានបានជំនួយឧបត្ថម្ភជាសាច់ប្រាក់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងប្រយុទ្ធប្រឆាំងកូវីដ-១៩ (តាមរយៈប័ណ្ណសមធម៌ក្រីក្រ ក្រ១ និងក្រ២)។

            លោកស្រីបន្តថា ឯកឧត្ដមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់គិតគូរ សុខទុក្ខនិងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សវ័យចាស់ទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ  ធ្វើយ៉ាងណាឱ្យមនុស្សវ័យចាស់ទទួលបាននូវភាពសុខដុមរមនា នឹងមិនបោះបង់ចោលឡើយ៕

img1042211 img104223img104222 img104226 img1042214 img1042213 img1042215 img1042217 img1042221 img1042220 img1042223 img1042222 img1042218 img1042224 img1042240 img1042236 img1042234 img1042235 img1042233 img1042231 img1042230 img1042229 img1042247 img1042248 img1042249 img1042250