ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កម្ពុជាត្រូវការអ្នកវិនិយោគវៀតណាម អោយមកវិនិយោគនៅ...

កម្ពុជាត្រូវការអ្នកវិនិយោគវៀតណាម អោយមកវិនិយោគនៅប្រទេសកម្ពុជា អោយបានច្រើនបន្ថែម ពិសេសនៅរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, April 10, 2024, 4:40 PM

img100524b20 img100524b7

 

 

 

 

 

        នេះជាការលើកឡើង របស់ ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ    ខណៈឯកឧត្ដម និងឯកឧត្ដម​ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញជួបសំណេះសំណាលជាមួយ ឯកឧត្តម ម៉ាយ វាំង ហ្វិញ (MAI VAN HUYNH) ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គៀនយ៉ាង ចូលរួមជូនពរ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានី   ភ្នំពេញ។

          ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ វៀតណាមបានជួយរំដោះប្រទេសកម្ពុជា អោយចេញពីរបបប៉ុលពត ហើយបច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនរុងរឿង ចំណែកប្រទេស វៀតណាមក៏មានមានសេដ្ឋកិច្ចប្រសើរឡើងផងដែរ។ កម្ពុជានិងវៀតណាម មានសាមគ្គីភាពគ្នារឹងមាំ ទោះក្នុងដំណាក់កាលណាក៏ដោយ ក៏នៅតែរួមសុខរួមទុក្ខជាមួយគ្នារហូត។ ខេត្តគៀនយ៉ាងបានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។ ការចងសម្ព័ន្ធមេត្រីភាពនេះ យើងបានពួនជ្រុំសាមគ្គីភាពរវាងទីក្រុងទាំងពីរកាន់តែមានភាពរឹងមាំ។ ជាធម្មតាប្រទេសទាំងពីរកម្ពុជាវៀតណាមឱ្យតែមានពិធីបុណ្យចូលឆ្នាំថ្មី  ម្តងៗតែងតែចាត់ប្រតិភូអោយមកជូនពរគ្នាទៅវិញទៅមក មិនដែលខកខានឡើយ ។ នេះពិតជាបង្ហាញឱ្យឃើញពីទំនាក់ទំនងល្អ និងរឹងមាំរវាងប្រទេសទាំងពីរ។ យើងនឹងបន្តសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែគង់វង្ស រឹងមាំបន្ថែមទៀត ជាមួយនឹងការបន្តផ្សព្វផ្សាយឱ្យយុវជនជំនន់ក្រោយបានដឹងនិងបន្តទំនាក់ទំនងជាប្រពៃណីល្អនេះបន្តទៅថ្ងៃអនាគតដ៏យូរអង្វែងទៀត។

          ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា តាមគោលនយោបាយដឹកនាំ​ដោយ​​រាជរដ្ឋាភិបាល​ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បន្តពួនជ្រុំមិត្តភាព  រិតចំណងសាមគ្គីភាពជាមួយវៀតណាមអោយកាន់តែរឹងមាំនិងយូរអង្វែង ដើម្បីប្រយោជន៍នៃប្រជាជនទាំង២ កម្ពុជា-វៀតណាម។ ទន្ទឹមនឹងនេះ កម្ពុជាពិតជាត្រូវការអ្នកវិនិយោគវៀតណាម មកវិនិយោគនៅប្រទេសកម្ពុជាអោយបានច្រើនបន្ថែមទៀត ពិសេសនៅរាជធានីភ្នំពេញ។

          ឯកឧត្តម ម៉ាយ វាំង ហ្វិញ បានមានប្រសាសន៍លើកឡើងថា ការជួបសំណេះសំណាលនៅក្នុង   ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ គឺដើម្បីបង្ហាញពីការរិតចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាបន្ថែមទៀត ពិសេសរាជធានីភ្នំពេញនិងទីក្រុងគៀងយ៉ាង។ ជារៀងរាល់ឆ្នាំឱ្យតែមានពិធីបុណ្យចូលឆ្នាំថ្មី គឺប្រទេសទាំងពីរតែងចាត់ឱ្យប្រតិភូ ចុះសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។

          ឯកឧត្តម ម៉ាយ វាំង ហ្វិញ បន្តថា រាជធានីភ្នំពេញក្នុងប៉ុន្មានឆ្នាំក្រោយចុងក្រោយនេះ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសប្រទេសកម្ពុជាមានផ្លូវល្បឿនលឿន ដែលនេះពិតជាបង្ហាញឱ្យឃើញពីការដឹកនាំដ៏ល្អរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបាននឹងកំពុងអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចំរើនរុងរឿងបន្ថែមទៀត៕

img100524b8 img100524b6 img100524b9 img100524b10 img100524b11 img100524b12 img100524b13 img100524b14 img100524b15 img100524b16 img100524b17 img100524b18 img100524b19 img100524b21 img100524b23 img100524b24 img100524b25 img100524b26 img100524b28 img100524b27 img100524b22 img100524b5 img100524b4 img100524b1 img100524b2 img100524b3