ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញគិតគូរយ៉ាងម៉ត់ចត់ទៅលើការពង...

រដ្ឋបាលរាជធានីភ្នំពេញគិតគូរយ៉ាងម៉ត់ចត់ទៅលើការពង្រឹង សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងឧិកាសបុណ្យចូលឆ្នាំថ្មី

ថ្ងៃចេញផ្សាយ: Wednesday, April 10, 2024, 4:34 PM

img100524a1 img100524a2

 

 

 

 

 

          គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មីទៀត នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្ដម ឃួង ស្រេង អភិបាល  នៃ    គណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ  ដែលអញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំនេះបានថ្លែងថា ៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាកិច្ចការអាទិភាព។ ក្នុងនោះឯកឧត្ដមអភិបាលបានធ្វើការណែនាំដល់គណៈបញ្ជាការឯភាពខណ្ឌទាំង១៤ ក៏ដូចកំលាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ,ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលរបស់ខ្លួនឱ្យមានការប្រុងប្រយត្ន័ និងបង្ការគ្រោះអគ្គីភ័យបើយើងមានការធ្វេសប្រហែស។

          ឯកឧត្ដម ឃួង  ស្រេង  បានបន្តថា៖ ភ្លើងឆេះស្រួលតែពន្លត់ភ្លើងវាលំបាក ដូច្នេះយើងត្រូវយកចិត្តទុកដាក់បង្កាជាមុនពីគ្រោះអគ្គីភ័យកុំអោយកើតមាននៅពេលអាកាសធាតុកំពុងក្តៅខ្លាំង ត្រូវនឹងរដូវចូលឆ្នាំថ្មីថែមទៀត។  ឯកឧត្ដម  ឃួង  ស្រេង  ក៏បានជំរុញអោយអាជ្ញាធរខណ្ឌត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរឿងណាដែលកើតឡើងអោយទាន់ពេល ព្រោះរឿងតូចមួយអាចក្លាយជាអគ្គីភ័យបាន និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។   

          ឯកឧត្ដម មាន ចាន់យ៉ាដា និងឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលទទួលការងារសន្តិសុខសណ្តាប់ធ្នាប់បានលើកឡើងថា៖ពាក់ពន្ធ័នឹងសង្គ្រាន្តឆ្នាំនេះ យើងបានយកចំណុចខ្ពស់ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧មេសាមុននឹងក្រោយបុណ្យចូលឆ្នាំ។  សង្គ្រាន្តឆ្នាំនេះមានលក្ខណៈ ផុសផុលជាងរាល់ឆ្នាំ។ ទាំងថ្នាក់រាជធានីភ្នំពេញ,ថ្នាក់ខណ្ឌ,សង្កាត់,សាលារៀន តាមវត្តអារាមក៏ដូចតាមក្រុមហ៊ុនឯកជននានា ដោយមានការរៀបចំផែនការយ៉ាងម៉ត់ចត់រួមទាំងការពង្រឹងសន្តិសុខនៅតាមទីតាំងសប្បាយភាពនានាពិសេសនៅរមណីយ៏ដ្ឋានវត្តភ្នំ,ការបង្កើតទីបញ្ជាការស្រាលតាមទីតាំងសប្បាយភាព។

          ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមានការធ្វើការរួមគ្នាដោយបែងចែកកំលាំងល្បាតទាំងថ្ងៃទាំងយប់ដើម្បីធានាថាពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយឈានទៅដណ្តើមយកជ័យលាភីលើការរៀបចំសង្គ្រាន្តបានល្អ និងមានសណ្តាប់ធ្នាប់ល្អ។

          សូមបញ្ជាក់ថា៖ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី និងសង្រ្គាន្តវត្តភ្នំ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតុបតែងលំអអំពូលភ្លើងចំរុះពណ៏ ទង់ជ្វាលា កន្លែងលេងល្បែងប្រជាប្រិយ៏ មានទាញព្រាត់,ចោលឈូង,បោះអង្គុញ លាក់កន្សែងជាដើម។ នេះជាឆ្នាំទី១អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពក្ដីសុខដុមរមនា៕

img100524a10 img100524a9 img100524a4 img100524a3 img100524a12 img100524a6 img100524a8 img100524a7 img100524a11 img100524a5 img100524a27 img100524a13 img100524a14 img100524a15 img100524a16 img100524a17 img100524a18 img100524a19 img100524a20 img100524a21 img100524a22 img100524a23 img100524a24 img100524a25 img100524a26 img100524a28