ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបង្រួមតំបន់ក្រហមមកនៅ...

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបង្រួមតំបន់ក្រហមមកនៅទំហំតូច ជាងមុន ខណៈអ្នកជំងឺកូវីដ-១៩ បានថយចុះរាប់រយនាក់ នាថ្ងៃចុងក្រោយនេះ

ថ្ងៃចេញផ្សាយ: Sunday, May 09, 2021, 11:42 AM

img090521b3 img090521b1

 

 

 

 

 

            រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួលជាងមុន ខណៈដែលការឆ្លងរាលដាលជំងឺកូវីដ-១៩ បានថយចុះ ពីចំនួនជាង៥០០នាក់ មកនៅត្រឹមជាង២០០នាក់ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹមបិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ សង្កាត់ទាំង មូលនោះទេ ។

            នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែល ឯកឧត្តម អញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមតាមដងផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ។

            ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖ ស្ថានភាពអ្នកឆ្លង covid-19 នៅរាជធានីភ្នំពេញ កើនឡើងពីជាង៤០០នាក់ទៅ៥០០នាក់ក្នុងមួយថ្ងៃ តែសម្រាប់តួលេខថ្ងៃនេះ អ្នកឆ្លង covid-19 បាន ធ្លាក់ចុះមកនៅត្រឹមតែជាង២០០នាក់ប៉ុណ្ណោះ ដែលនេះជាសញ្ញាមួយបង្ហាញពីការថយចុះច្រើន អ្នកជម្ងឺកូវីដ-១៩។

ដូច្នេះជាវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សាដើម្បីរៀបចំតំបន់ក្រហមទាំងនេះ ឲ្យមកនៅរួមតូចជាងមុនឬអាចឈានទៅដល់ការបិទខ្ទប់ត្រឹមតែលំនៅដ្ឋានដែលមានបញ្ហាប្រឈមតែប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈ ឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ បំពេញការងារ និងរកស៊ីបាន៕

img090521b9 img090521b11 img090521b5 img090521b4 img090521b8 img090521b13 img090521b14 img090521b16 img090521b6 img090521b12