ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូលជួបសំដែងការគ...

គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ថ្ងៃចេញផ្សាយ: Thursday, September 08, 2022, 11:11 AM

img0709227 img07092212

 

 

 

 

 

            ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ មកកាន់ទីក្រុងហាណូយ និងទីក្រុងហូជីមីញនៅពេលនេះ ពិតជាមានអត្ថន័យយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ រឹងមាំយូរអង្វែង» រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ព្រមទាំងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ក៏ដូចជារវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ស្របគ្នានឹងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(២៤/០៦/១៩៧៧-២៤/០៦/២០២២)។ ឯកឧត្តមបានបន្ថែមថា ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីចូលរួមអបអរសាទរ «ឆ្នាំមិត្តកម្ពុជា-វៀតណាម ឆ្នាំ២០២២» ជាពិសេសខួបលើកទី៤៥ នៃ«ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន ដើម្បីនាំសុខសន្តិភាពទាំងស្រុងជូនដល់កម្ពុជា។

ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានលើកសរសើរ និងអបអរសាទរចំពោះជ័យជំនះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ដោយឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនេះនឹងអនុញ្ញាតឱ្យកម្ពុជាសម្រេចបានបន្ថែមទៀតនូវការកសាងសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនាសម្រាប់កម្ពុជា ។

ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ផងដែរអំពីសភាពការណ៍ទូទៅនៅកម្ពុជា និងនៅរាជធានីភ្នំពេញ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ជាមួយនឹងការគ្រប់គ្រងបានល្អប្រសើរនូវការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃតាមអភិក្រម «ផ្ការីក» និងការស្រោចវ៉ាក់សាំងដោយចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញ ព្រមទាំងបន្តចាក់ជូនប្រជាពលរដ្ឋនូវដូសជំរុញទី៣ ទី៤ និងទី៥ បន្តទៀត។

ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់នាយករដ្ឋមន្ត្រីវៀតណាមដែល បានសន្យាថានឹងបន្តគាំទ្រ និងបង្កលក្ខណៈល្អប្រសើរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការល្អនៅកម្រិតថ្នាក់ក្រោមជាតិរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយឈរលើស្មារតីស្មោះត្រង់នឹងគ្នា ទុកចិត្តគ្នា និងទំនួលខុសត្រូវ តាមរយៈការផ្តល់អាទិភាពខ្ពស់ក្នុងការរក្សា និងជំរុញភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង រវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការងារពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យជាអាទិភាពមួយចំនួន ដោយផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ និងសុខាភិបាល។

ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម និងឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងផងដែរពីគោលបំណងបង្កើនទស្សនកិច្ចយុវជនក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ លើការងារអភិវឌ្ឍទីក្រុង សម្រាប់អ្នកបន្តវេននៃទំនាក់ទំនងរវាងទីក្រុងទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕

img07092216 img07092215 img07092213 img07092214 img07092210 img0709229 img0709227 img0709226 img0709222 img07092211 img07092218 img07092217 img07092219 img0709224