ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះទៅសម្របសម្រួលការ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះទៅសម្របសម្រួលការឡើងថ្លៃបន្ទប់ជួល បានបញ្ចប់និងបានផ្តល់ស្បៀងអាហារបន្ថែមជូនកម្មកររោងចក្រ ដែលកំពុងស្នាក់នៅតំបន់ក្រហម

ថ្ងៃចេញផ្សាយ: Saturday, May 08, 2021, 8:48 AM

img270521b1 img270521b2

 

 

 

 

 

            ក្រោយទទួលបានព័ត៌មានពីបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងផ្ទះជួលតាមបណ្តោយវេងស្រេង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានការខ្វះខាតស្បៀងអាហារ និងមានបញ្ហាពាក់ព័ន្ធនឹងតម្លៃផ្ទះជួលផងដែរនោះ នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញន បានដឹកនាំអាជ្ញាធរខណ្ឌ និងសង្កាត់ ចុះទៅធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករទាំងនេះបានបញ្ចប់ភ្លាមតែម្តង។

            តាមប្រភពព័ត៌មានដែលបានបង្ហាញតាមរយៈបណ្ដាញសង្គម ជុំវិញបងប្អូនកម្មករ កម្មការិនី ដែលរស់នៅទីនោះ បានបញ្ជាក់ថា  កម្មករ កម្មការិនី បានជួលបន្ទប់ជួលនៅទីតាំងខាងលើចំនួន ៤៧០បន្ទប់ ហើយក្រោយពីមានព្រឹត្តិការណ៍សហគមន៍កូវីដ-១៩នេះ ម្ចាស់ផ្ទះជួលបានបញ្ចុះតម្លៃជួល២០ដុល្លារ ក្នុងមួយបន្ទប់ ជូនបងប្អូនកម្មករ ដើម្បីរំលែកការលំបាករបស់ពួកគាត់ ខណៈដែលរោងចក្រត្រូវបានបិទទ្វាដែរនោះ។ តែក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាលបានបើកឲ្យមានការធ្វើចរាចរណ៍ឡើងវិញ ម្ចាស់ផ្ទះជួលបានឡើងថ្លៃដូចដើមវិញ ដែលធ្វើឱ្យបងប្អូនកម្មករ កម្មការិនី រស់នៅតំបន់ក្រហម និងមិនទាន់មានការងារធ្វើវិញផងនោះ កើតទុក្ខមិនសុខចិត្តចំពោះការឡើងថ្លៃនេះ។ ប៉ុន្តែការតវ៉ានោះ ក្រោយពីមានការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ ម្ចាស់ផ្ទះជួលបានយល់ព្រមជាមួយអាជ្ញាធរ ដោយបញ្ចុះតម្លៃ២០ដុល្លារនេះដូចដើមវិញ។ ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានជួយឧបត្ថម្ភ បងប្អូនកម្មករ កម្មការិនី ទាំង៤៧០បន្ទប់ផងដែរ ដោយក្នុងមួយបន្ទប់ ទទួលបានអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវអង្ករមួយ​បាវ​ទម្ងន់២៥គីឡូក្រាម មីមួយកេស ត្រីខ១០កំប៉ុង និងទឹកត្រី១យួរ ហើយអំណោយទាំងនេះ នឹងយកទៅចែកជូនទៅដល់មុខបន្ទប់ជួលរបស់បងប្អូនកម្មករតែម្ដង។ បន្លែមពីលើនេះទៀត ចំពោះតម្លៃភ្លើងអគ្គីសនី ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានសម្របសម្រួលឱ្យបងប្អូនកម្មករ  ជំពាក់ជាបំណុលសិន ចាំពេលក្រោយយើងនឹងមានការដោះស្រាយបំណុលនេះវិញ៕

img270521b9 img270521b10 img270521b8 img270521b7 img270521b11 img270521b6 img270521b12 img270521b13 img270521b14 img270521b5 img270521b4 img270521b3