ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សប្បុរសជន២ក្រុម ប្រគល់ស្បៀងអាហារជូនរដ្ឋបាលរាជធា...

សប្បុរសជន២ក្រុម ប្រគល់ស្បៀងអាហារជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ រងគ្រោះ និងរងផលប៉ះពាល់ ពីមេរោគកូវីដ-១៩

ថ្ងៃចេញផ្សាយ: Thursday, May 06, 2021, 4:24 PM

img060521b4 img060521b1

 

 

 

 

 

             សប្បុរសជនចំនួន២ក្រុម ដែលក្នុងនោះមានក្រុមការងារផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉លហ្សេឡង់ បានប្រគល់ស្បៀងអាហារជូនរដ្ឋបាលរាជធានីភ្នំពេញ  ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះនិងរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរាតត្បាត ដោយបានធ្វើអោយប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់បានឆ្លង និងបានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងរហូតដល់ជាង១០០នាក់។

            ពិធីប្រគល់ និងទទួលបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

            អំណោយរបស់ ក្រុមការងារផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជូន​ រដ្ឋបាលរាជធានីភ្នំពេញ រួមមានមី ចំនួន ១.០០០កេស និងអង្ករ ចំនួន ៨តោន ស្មើនឹងទឹកប្រាក់ចំនួន ៧.៦៨០$ (ប្រាំពីរពាន់ ប្រាំមួយរយប៉ែតសិបដុល្លារ) ។

ចំណែកក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និង   នូវ៉លហ្សេឡង់ ជូនរដ្ឋបាលរាជធានីភ្នំពេញ រួមមាន មីចំនួន ២.៦៨០កេស និងអង្ករ ចំនួន ២៣តោន ស្មើនឹងទឹកប្រាក់ចំនួន ២១.៣០០$ (ម្ភៃមួយពាន់ បីរយដុល្លារ)។

            ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជន  កម្ពុជាថ្នាក់កណ្តាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉លហ្សេឡង់ ដែលបានឧបត្ថម្ភជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ    កម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុង     កាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩៕

img060521b7 img060521b2 img060521b6 img060521b5 img060521b1 img060521b3 img060521b8 img060521b9