ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  នារីជាដៃគូមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកយ៉ាង...

នារីជាដៃគូមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ

ថ្ងៃចេញផ្សាយ: Wednesday, March 06, 2024, 5:06 PM

img06032421 img06032411

 

 

 

 

 

        ឯកឧត្ដមអភិបាលរាជធានីភ្នំពេញថ្លែងថា៖ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្នុងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដែលជាប្រធានបទមួយ មានគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការ វិវឌ្ឍរបស់សេដ្ឋកិច្ច-សង្គម ស្របទៅនឹងចក្ខុវិស័យដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។

ការថ្លែងរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល នៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង បានលើកឡើងទៀតថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាលតែងគាំទ្រលើកកម្ពស់ និងជំរុញនារីកម្ពុជាឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិ មាតុភូមិ តាមរយៈការបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងមុខតំណែងជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពគ្រប់លំដាប់ថ្នាក់។

ឯកឧត្ដមអភិបាល ថា៖បងប្អូននារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ បានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ចជូនជាតិមាតុភូមិពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាចនឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យយ៉ាងធំធេងជាបន្តបន្ទាប់។

ឯកឧត្ដមបញ្ជាក់ថា៖បច្ចុប្បន្ននេះ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមចំណែកលើកកម្ពស់សិទ្ធិនារី និងកុមារយ៉ាងសំខាន់ ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការយកចិត្តទុកដាក់លើទុរគតជន-ក្មេងកំព្រា និងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។

ឯកឧត្ដមបន្តទៀតថា ៖នៅសាលារាជធានីភ្នំពេញ មានមន្ត្រីរាជការក្របខណ្ឌសរុបចំនួន ២៩៧ រូប ក្នុងនោះ៖ នារីមាន ចំនួន ១០៣ រូប ស្មើនឹង ៣៤,៧% កំពុងកាន់មុខតំណែងជាសមាជិកាក្រុមប្រឹក្សារាជធានី អភិបាលរងរាជធានី នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព និងថ្នាក់ការិយាល័យ ដោយបានបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

ឯកឧត្ដម ឃួង ស្រេង លើកឡើងទៀតថា៖នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា បានដើរតួនាទីកាន់តែសំខាន់ សម្រួលដល់ការប្រាស្រ័យទាក់ទង និងការផ្សារភ្ជាប់រវាងមនុស្សនិងមនុស្ស សង្គមនិងសង្គម ប្រទេសនិងប្រទេស គាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់   វិស័យ ប៉ុន្តែភាពរីកចម្រើន និងភាពសម្បូរបែបក្នុងបរិវត្តកម្មឌីជីថលនេះ មនុស្សគ្រប់ប្រភេទ និងគ្រប់អាយុ ជាពិសេសស្ត្រី និងក្មេងស្រី អាចនឹងក្លាយជាជនរងគ្រោះ ប្រសិនបើពួកគេមិនបានយល់ដឹងអំពីល្បិច      បច្ចេកវិទ្យា ខ្វះសមត្ថភាពវិភាគ ឬ ខ្វះការការពារពីក្រុមគ្រួសារ និងសង្គមជាតិ ដូចជាការឆបោកតាមប្រព័ន្ធឌីជីថល ការជួញដូរស្ត្រី-ក្មេងស្រី និងការបៀតបៀនតាមរូបភាពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរជាដើម។

img0603242 img06032431 img06032430 img06032429 img06032428 img06032432 img06032434 img06032435 img06032438 img06032437 img06032436 img06032433 img0603241 img06032410 img0603243 img0603245 img0603244 img0603246 img0603247 img0603248 img0603249 img06032412 img06032413 img06032414 img06032415 img06032416 img06032417 img06032418 img06032419 img06032420 img06032421 img06032422 img06032423 img06032424 img06032425 img06032426