ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)...

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) សម្រេចផ្តល់ជំនួយលើវិស័យសុខាភិបាល មករាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Friday, April 05, 2024, 3:29 PM

img040524b13 img040524b8

 

 

 

 

 

         ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) របស់ប្រទេសកូរ៉េ បានសម្រេចផ្តល់ជំនួយលើ  វិស័យសុខាភិបាលមករាជធានីភ្នំពេញ ដោយជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីលើកកម្ពស់សេវា  សុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ពិសេសគឺប្រជាពលរដ្ឋនៅខណ្ឌដង្កោតែម្តង។

          ពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សាស្តីពី «គម្រោងលើកកម្ពស់សេវាសុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ »រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ រវាង ឯកឧត្ដម  នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោកស្រីYung Yeon SHIN អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

          ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការសម្រេចអោយមានការសាងសង់មន្ទីរពេទ្យបង្អែកដង្កោ ក្រោមការជួយឧបត្ដមពី KOICA គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ពី   រដ្ឋភិបាលនិងប្រជាជនកូរ៉េ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយរីកចំរើន ហើយនេះក៏បង្ហាញអោយឃើញពីការរិតចំណងសាគ្គីភាព ទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំផងដែរ។

          ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ៖ ការសម្រេចជ្រើសរើសយកខណ្ឌដង្កោ ដើម្បីសាងសង់មន្ទីរពេទ្យបង្អែកនេះ គឺដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានមើលឃើញថា ទីតាំងនេះល្អ មានរោងចក្រ សហគ្រាស កម្មករ និងប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នាច្រើននៅទីនេះ ហើយនៅឆ្នាំ២០២៥ខាងមុខនេះ       ព្រលានយន្តហោះថ្មីនៅក្បែរទីតាំងនេះក៏នឹងត្រូវបើកដំណើរការផងដែរ ដែលធ្វើអោយតំបន់នេះ ពោពេញទៅដោយមនុស្សរស់នៅច្រើន ខណៈដែលខណ្ឌដង្កោនេះមានតែមន្ទីរពេទ្យថ្នាក់ជាតិតែមួយសម្រាប់ព្យាបាលជម្ងឺមហារីក។

          លោកស្រី Yung Yeon SHIN បានមានប្រសាសន៍លើកឡើងផងដែរថា ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉ (KOICA)បានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០៣ បានជួយប្រទេសកម្ពុជាបានចំនួន១៣គម្រោងហើយ ដែលមានទឹកប្រាក់ប្រមាណ៨៣លានដុល្លារអាមេរិក ហើយគម្រោងសាងសង់អគារមន្ទីរពេទ្យកុមារជាតិនៅក្នុងឆ្នាំ២០០៥ ក៏ស្ថិតក្នុងគម្រោងនេះផងដែរ។ សំរាប់ការជួយសាងសង់មន្ទីរពេទ្យបង្អែកដង្កោនេះ គឺជាគម្រោងទី១៤របស់ KOICA ដើម្បីលើកកម្ពស់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋកម្ពុជាអោយកាន់តែប្រសើរឡើង៕

img040524b4 img040524b5 img040524b6 img040524b7 img040524b8 img040524b9 img040524b10 img040524b11 img040524b12 img040524b13 img040524b14 img040524b15 img040524b16 img040524b17 img040524b24 img040524b18 img040524b20 img040524b19 img040524b21 img040524b23 img040524b2 img040524b3 img040524b1 img040524b25