ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានី ជំរុញឱ្យមន្ត្រីជំនាញ ធ្វើក...

ឯកឧត្តមអភិបាលរាជធានី ជំរុញឱ្យមន្ត្រីជំនាញ ធ្វើការសិក្សា និងលើកជាគម្រោងដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រឡាយមេ និងប្រព័ន្ធលូនានាឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោតបានស្រកចុះ

ថ្ងៃចេញផ្សាយ: Thursday, December 02, 2021, 2:04 PM

img02122113 img0212211

 

 

 

 

 

         ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីជំនាញធ្វើការសិក្សានិងលើកជាគម្រោងដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូ ឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោតបានគំរាមកំហែង និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកាលពី១ខែមុននេះ និងដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការគម្រាមកំហែងដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះនៅបណ្តាឆ្នាំក្រោយៗទៀត។

            ការជំរុញបែបនេះ របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងខណៈដែលឯកឧត្ដម បានដឹកនាំមន្ត្រីជំនាញសាលារាជធានីភ្នំពេញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅតាមបណ្ដា ប្រឡាយមេ ផ្លូវមួយចំនួន នៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២១នេះ។

            នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យមើលស្ថានភាព ការដាក់លូនៅផ្លូវបេតុងចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រ និងភូមិសំបួរ សង្កាត់ដង្កោ។ ជុំវិញការចុះពិនិត្យទីតាំងនេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យស្ថាបនាលូជាមុនសិន ស្ថាបនាផ្លូវតាមក្រោយដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ។ គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ បើតាមមន្ត្រីជំនាញថា ការដាក់បណ្តាញលូ នៅផ្លូវបេតុងចូលទៅបឹងតាម៉ាតនេះ ការងារដាក់លូ ទំហំ១,៥ម៉ែត្រគុណ២ម៉ែត្រ បានប្រវែង៤៥០ម៉ែត្រ ក្នុងប្រវែងសរុប៧២៩ម៉ែត្រ ស្មើ៦០%ហើយ។ ចំពោះកាងារដាក់លូ ទំហំ១ម៉ែត្រ ក្រុមការងារដាក់លូបានប្រវែង១៩០ម៉ែត្រ/៩៩៦ម៉ែត្រ ស្មើនឹង១៥%។

            បន្ទាប់មកទៀត ឯកឧត្ដម ឃួង ស្រេង ក៏បានចុះពិនិត្យ ស្ថានភាពប្រឡាយជើងឯក ស្ថិតនៅក្នុងភូមិគំរៀង ក្នុងសង្កាត់ព្រៃវែង។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការដោះទឹកចេញពីផ្លូវជាតិលេខ៣ ចូលមកបឹងជើងឯក ដែលមានប្រវែង ១២គីឡូម៉ែត្រ។ ពាក់ព័ន្ធនឹងប្រឡាយមេនេះ ឯកឧត្ដម ឃួង ស្រេង បានស្នើឱ្យមន្ត្រីជំនាញនៃមន្ទីរជំនាញលើកជាគម្រោងដើម្បីស្ថាបនាស្ពាន នៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែងនេះ ដោយដាក់ទ្វារទឹកផងដែរ។ ប្រឡាយនេះជាគម្រោង នឹងធ្វើការស្ដារឱ្យបានទទឹងពី១៥ទៅ១៦ម៉ែត្រ។ ឯកឧត្ដម ឃួង ស្រេងក៏បាន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនទៀតនៅតាមបណ្ដោយស្ទឹងព្រែកត្នោតផងដែរ ដោយផ្លូវទាំងនេះ ត្រូវតែធ្វើការជួសជុលឡើងវិញ និងស្ថាបនាឱ្យបានធំ និងខ្ពស់ជាងមុន។

            ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ស្ថានភាពទឹកព្រែកត្នោតពីមួយឆ្នាំទៅមួយឆ្នាំ កម្ពស់ទឹកចេះតែកើនឡើង ដោយសារមានការអភិវឌ្ឍច្រើននៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ដែលធ្វើឱ្យទឹកហូរចូលមកស្ទឹងព្រែកត្នោតតែមួយ។ ដូច្នេះហើយទើបកំពស់ទឹកកើនឡើងជាលំដាប់។ ដោយហេតុនេះហើយ រដ្ឋបាលរាជធានីភ្នំពេញ នឹងលើកជាទំនប់តាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោតនេះ ឱ្យបានខ្ពស់ជាងមុនធ្វើយ៉ាងណាទប់ស្កាត់ការលិចលង់ឱ្យបាននៅឆ្នាំក្រោយៗទៀត៕

img0212215 img0212216 img02122115 img02122114 img02122112 img02122110 img0212217 img0212214 img0212218 img0212219 img0212213 img0212212 img02122111 img02122117 img02122118 img02122119 img02122120 img02122121 img02122122 img02122123 img02122124 img02122125 img02122126 img02122127 img02122128 img02122129 img02122130 img02122131