ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌ-សង្កាត់ កំណត់ទិសដៅឱ្យបានច្បាស់ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋឱ្យបានទាន់ពេលវេលា

ថ្ងៃចេញផ្សាយ: Wednesday, November 02, 2022, 8:53 AM

img1112277 img1112278

 

 

 

 

 

             ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះនៅរសៀលថ្ងៃទី០១ ខែវិច្ជិកា ឆ្នាំ២០២២ ក្នុងពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិជូនរដ្ឋបាលខណ្ឌ សង្កាត់ ប្រចាំឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ត្រូវរួមសហការគ្នាដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញរបស់យើងមានទាំងសន្តិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានល្អ ពិសេសការពិនិត្យទៅលើមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងសំរាម ធូលីជាដើម ដោយធ្វើការរាយការណ៍ក៏ដូចជាអន្តរាគមន៍ដើម្បីយកសំរាមនិងធូលីចេញពីដងផ្លូវនានានៅក្នុងមូលដ្ឋានរបស់ខ្លួនអោយអស់។

ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះ ពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ទាំងខណ្ឌ ទាំងសង្កាត់និងមន្ទីរពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបំពេញការងារនេះ មិនថាថ្ងៃឬយប់ឡើយ រហូតទទួលបានជោគជ័យ និងបានបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ ដែលគិតមកពីនេះ ភាពជោគជ័យក្នុងការទប់ស្កាត់ covid -19 មានរយៈពេលមួយឆ្នាំគត់។

            ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ បន្តបំរើប្រជាពលរដ្ឋបន្ថែមទៀត ពិសេសការ  ផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋ ដើម្បីទទួលបានការគោរពស្រលាញ់ និងជឿទុកចិត្តពីប្រជាពលរដ្ឋរហូតដល់ពួកគាត់បោះឆ្នោតឱ្យយើងនៅឆ្នាំ២០២៣ខាងមុខ។ ការផ្តល់សេវានៅទីណាល្អ ទីនោះប្រជាពលរដ្ឋកាត់បន្ថយបាននូវភាពក្រីក្រ និងកាត់បន្ថយអំពើហឹង្សាផងដែរ។ ខណ្ឌ សង្កាត់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបានពន្ទុះច្រើន ឈានទៅទទួលបានចំណាត់ថ្នាក់ផ្កាយច្រើន។ លើកកំពស់សេវាសង្គមជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ និងបានជំរុញឱ្យសង្កាត់ ខណ្ឌ ជំរុញប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នានិងទាន់ពេល ។

            គួរបញ្ជាក់ថា ៖ ចំពោះលទ្ធផលនៃការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកតាមលទ្ធផលដែលក្រសួងមហាផ្ទៃបានធ្វើការពិនិត្យវាយតម្លៃ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២០-២០២១ គឺរាជធានីភ្នំពេញ ទទួលបាន ពាន់រង្វានជើងឯកចំនួន ២ខណ្ឌ និង២សង្កាត់ រួមមាន៖ រដ្ឋបាលខណ្ឌ  មានជ័យ ទទួលបានជ័យលាភីជើងឯកលេខ២ រដ្ឋបាលខណ្ឌកំបូល ទទួលបានជ័យលាភីជើងឯកលេខ៣  រដ្ឋបាលសង្កាត់បឹងកេងកងទី១ ទទួលបានជ័យលាភីជើងឯកលខ១ រដ្ឋបាលសង្កាត់បឹងកេងកងទី២ ទទួលបានជ័យលាភីជើងឯកលេខ៤ (បានប្រគល់ជូនរួចដោយក្រសួងមហាផ្ទៃកាលពី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ     រ៉េស៊ីដង់សុខាភ្នំពេញ)។ ចំពោះពានរង្វាន់ផ្កាយសេវាសង្គមដែលត្រូវធ្វើពីធីប្រគល់ជូននេះ រួមមាន៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ផ្កាយ៣ រដ្ឋបាលខណ្ឌចំនួន៩ ទទួលបានផ្កាយ៣ រដ្ឋបាលខណ្ឌចំនួន៣ ទទួលបានផ្កាយ២។ ចំណែករដ្ឋបាលសង្កាត់ចំនួន២៨ទទួលបានផ្កាយ៣ រដ្ឋបាលសង្កាត់ចំនួន១៥ ទទួលបានផ្កាយ២និងរដ្ឋបាលសង្កាត់ចំនួន៨ទៀតទទួលបានផ្កាយ១៕

img1112210 img111227 img1112280 img1112279 img1112211 img111225 img111226 img1112226 img1112216 img111229 img1112217 img1112218 img1112219 img1112220 img1112221 img1112222 img1112223 img1112224 img1112225 img1112227 img1112228 img1112229 img1112230 img1112231 img1112232 img1112233 img1112234 img1112235 img1112236 img1112237 img1112238 img1112239 img1112240 img1112244 img1112245 img1112246 img1112247 img1112251 img1112252 img1112254 img1112255img1112274