(English) ពិធីសំណេះសំណាលនិងផ្ដល់អំណោយជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា
ថ្ងៃចេញផ្សាយ: Friday, September 20, 2019, 4:55 PM
(English)
នារសៀលថ្ងៃសុក្រ ០៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំចំពិធីសំណេះសំណាលនិងផ្ដល់អំណោយជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
ដោយក្នុងសមាជិកម្នាក់ៗទទួលបាន ថវិកា ១១០.០០០រៀល អាវយឺត៥ មី៥កញ្ចប់ តែ៥កញ្ចប់ ទឹកដោះគោ២កំប៉ុង ស្ករស១គីឡូ ត្រីខ២កំប៉ុង ទឹកក្រូច៤កំប៉ុង ស្រាក់បាយ១ សាប៊ូកន្លះគីឡូ១កញ្ចប់ ព្រមទាំងនំប៉័ង១ដើមនិងទឹកសុទ្ធ១ដបសម្រាប់ហូបក្នុងកម្មវិធី៕