ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ក្រុមប្រឹក្សារាជធានី  /  ប្រជាពលរដ្ឋនៅខណ្ឌដង្កោស្នើសុំអាជ្ញាធរឲ្យជួយ អភិ...

ប្រជាពលរដ្ឋនៅខណ្ឌដង្កោស្នើសុំអាជ្ញាធរឲ្យជួយ អភិវឌ្ឍន៏មូលដ្ឋាន ឲ្យបានលឿន

ថ្ងៃចេញផ្សាយ: Thursday, December 12, 2019, 12:00 PM

3dkc7111219073dkc711121903

 

 

 

 

 

 

              ប្រជាពលរដ្ឋនៅខណ្ឌដង្កោ ស្នើសុំអាជ្ញាធរជួយអភិវឌ្ឍន៏មូលដ្ឋានឲ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព ប្រជា ពលរដ្ឋបានស្នើសុំបែបនេះ តាមរយៈវេទិការសាធារណៈ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលាខណ្ឌដង្កោ នារសៀលថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

              ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅសាលាខណ្ឌដង្កោនៅពេលនេះ ប្រជាពលរដ្ឋត្រូវតែលើកឡើងពីកង្វល់ កង្វះខាត និងភាពអសកម្ម ខ្វះចន្លោះ របស់អាជ្ញាធរ ដែលមិនបានបម្រើសេវាសាធារណៈផ្សេងៗ ជូនបងប្អូនបានល្អ ពិសេស អាជ្ញាធរ ខណ្ឌ សង្កាត់ មិនបានអនុវត្ដឲ្យស្របទៅតាមបំណងដែលបងប្អូនចង់បានកន្លងមក។ ដូចជាការការពារសុវត្ថិភាព សន្ដិសុខ ការពារចោលួច ចោឆក់ ចោប្លន់ ចោគាស់ផ្ទះពេលយប់ ក្មេងទំនើង ក្មេងប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តម ប៉ា សុជាតិវង្ស បានបន្ដថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនាថ្ងៃនេះនឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អនិង ជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បី ធានាថា ១-រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះ ស្រាយ និងឆ្លើយតប ២-គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ម្យ៉ាងទៀត ក្រុមប្រឹក្សារាជធានីភ្នំពេញមានគោលបំណង ជំរុញនូវប្បធម៌ នៃការពិភាក្សានិងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ដោយការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅរៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ ហើយក្នុងឱកាសនោះ ក្រមប្រឹក្សារាជធានីភ្នំពេញនឹងធ្វើការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ នូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សា សម្រាប់ឆ្នាំខាងមុខ    ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។

3dkc711121906 3dkc711121901 3dkc711121905 3dkc711121904