ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ការងាររៀបចំ និងគ្រប់គ្រងសហគមន៍ក្រីក្រ  /  ឯកឧត្តម ឃួង ស្រេង ជួបសួរសុខទុក្ខបងប្អូនប្រជាពលរ...

ឯកឧត្តម ឃួង ស្រេង ជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យចំនួន ១៦៦ គ្រួសារ

ថ្ងៃចេញផ្សាយ: Friday, December 29, 2017, 12:57 PM

ការជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋចំពោះអាជ្ញាធរ គឺជាចំណុចគន្លឹះនៃការដោះស្រាយបញ្ហាទាំងឡាយក្នុងមូលដ្ឋាន ដោយសន្តិវិធី និងទទួលបានលទ្ធផលល្អប្រសើរ។

ថ្ងៃនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យចំនួន ១៦៦ គ្រួសារ ដែលបានចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំប្រឡាយស្ទឹងមានជ័យឱ្យមានរបៀបរៀបរយឡើងវិញ។ ឯកឧត្តមអភិបាលក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនបងប្អូនទាំង ១៦៦ គ្រួសារផងដែរ។

ឯកឧត្តមអភិបាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យជឿជាក់ និងចូលរួមជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍរាជធានីរបស់យើង មានសណ្ដាប់ធ្នាប់រៀបរយល្អ បរិស្ថានស្អាត និងប្រជាពលរដ្ឋរស់នៅសុខសាន្ត៕

26047311_847267418787345_3302799729206563496_n 26165307_847267652120655_1237190088509192117_n