ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យជាក់ស្ដែងនៅទីតាំងដែលរងគ្រោះបាត់ស្រុតច្រាំង
ថ្ងៃចេញផ្សាយ: Saturday, August 04, 2018, 10:12 AM
ព្រឹកថ្ងៃសៅរ៍ ០៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ និងមន្ត្រីជំនាញរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរខណ្ឌជ្រោយចង្វារចុះពិនិត្យជាក់ស្ដែងនៅទីតាំងដែលរងគ្រោះបាត់ស្រុតច្រាំងប្រវែងប្រមាណ ៦០ម និងចូលសាច់ផ្លូវជាង១០ម៉្រែត ជាហេតុនាំអោយពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្ដមអភិបាលបានណែនាំឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹករាជធានីភ្នំពេញ សិក្សាបន្ទាន់ដើម្បីទប់ស្កាត់ការបាត់ស្រុតបន្ថែមទៀត ដោយយកថ្មមកចាក់ទប់មាត់ច្រាំងដែលបាត់ស្រុត។