ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ការងាររៀបចំ និងគ្រប់គ្រងសហគមន៍ក្រីក្រ  /  សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បា...

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់អំណោយដល់បងប្អូនកម្មករ-កម្មការិនីរបស់ក្រុមហ៊ុនស៊ិនទ្រី និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន ២.១២៥នាក់

ថ្ងៃចេញផ្សាយ: Tuesday, November 28, 2017, 12:54 PM

បងប្អូនកម្មករ-កម្មការិនីរបស់ក្រុមហ៊ុនស៊ិនទ្រី និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន ២.១២៥នាក់ សប្បាយរីករាយជាខ្លាំង ដោយទទួលបានការយកចិត្តទុកដាក់អំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាល និងចែកអំណោយ ជាស្បៀង និងសម្ភារកាកបាទក្រហមកម្ពុជា ជាមួយបងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុនសុីនទ្រី និងកម្មករ កម្មការិនីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានរួមចំណែកដ៏ធំធេងក្នុងការធ្វើឱ្យរាជធានីភ្នំពេញរបស់យើង មានសម្រស់ស្រស់ ស័ក្តិសមជា “រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក”៕

26060019_846728688841218_1096322037381721644_o 26060310_846728412174579_5069342413583998881_o