រដ្ឋបាលរាជធានីភ្នំពេញបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Tuesday, December 25, 2018, 3:06 PM
ព្រឹកថ្ងៃអង្គារ ០៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ក្នុងខណ្ឌដូនពេញ ក្រោមអធិបតីភាពឯកឧត្ដម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេចរណ៍ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីទទួលយកសំណួរ សំណើរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋមកពិភាក្សារកដំណោះស្រាយ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះបានផ្តោតលើ៤ចំនុចរួមមាន៖
១.ការផ្តល់សេវាសាធារណៈ(សេវាច្រកចេញ ចូលតែមួយ)
២.បញ្ហាបរិស្ថាន(សំរាម)
៣.ការងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាពសាធារណៈ (បញ្ហាសណ្តាប់ធ្នាប់ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ)។
៤.ការងារអភិវឌ្ឍមូលដ្ឋាន (ទឹក ភ្លើង ផ្លូវ លូ និងប្រឡាយជាដើម)។