ពិធីបិទវគ្គបណ្ដុះបណ្ដាល ការប្រាស្រ័យទាក់ទង និងបដិសណ្ឋារកិច្ច
ថ្ងៃចេញផ្សាយ: Friday, November 15, 2019, 10:07 AM
នារសៀលថ្ងៃសុក្រ ០៤រោច ខែកត្ដិក ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ការប្រាស្រ័យទាក់ទង និងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមសង្កាត់ក្នុងរាជធានីភ្នំពេញ ប្រកបដោយស្នាមញញឹម តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋតាមតម្រូវការប្រើប្រាស់ចាំបាច់។