ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ការងាររៀបចំ និងគ្រប់គ្រងសហគមន៍ក្រីក្រ  /  ពិធីចាប់ឆ្នោតផ្តល់ជូនដីឡូត៍ជូនប្រជាពលរដ្ឋនៅតំបន...

ពិធីចាប់ឆ្នោតផ្តល់ជូនដីឡូត៍ជូនប្រជាពលរដ្ឋនៅតំបន់ប្រឡាយស្ទឹងមានជ័យ

ថ្ងៃចេញផ្សាយ: Wednesday, June 06, 2018, 9:58 PM

ក្នុងយុទ្ធសាស្រ្តដោះស្រាយទឹកជំនន់នៅរដូវវស្សាក្នុងភូមិសាស្រ្តខណ្ឌមានជ័យ និងដើម្បីបើកមុខទឹកតាមប្រឡាយស្ទឹងមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំគម្រោងស្ថាបនាមាត់ប្រឡាយសងខាងជាបេតុង។ នៅជំហានទី១នេះ ប្រជាពលរដ្ឋរស់នៅលើខ្នងប្រឡាយចំនួន ១៥៣ខ្នងផ្ទះ/៥៧២ខ្នងផ្ទះ ត្រូវបានរៀបចំចាប់ឆ្នោតយកដីឡូត៍ដែលមានរបៀបរៀបរយ នៅតាមមាត់ប្រឡាយដែលបានស្ថាបនារួចរាល់ ដែលមានការប្រទានកម្មដីពីរាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ។

នាព្រឹកថ្ងៃពុធ ០៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទិី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ បានប្រារព្ធពិធីចាប់ឆ្នោតផ្តល់ជូនដីឡូត៍ ដែលកិច្ចការទាំងនេះត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញជាអធិបតីដ៏ខ្ពង់ខ្ពស់។

34497023_929399090574177_8763889993077751808_o 34633225_929398897240863_1941053196038307840_o 34509112_929398820574204_7982568410380763136_o 34704846_929398757240877_2083452759427776512_o