ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធាន...

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលទេយ្យទានជាគ្រឿងឧបភោគ-បរិភោគ និងបច្ច័យ

ថ្ងៃចេញផ្សាយ: Friday, October 11, 2019, 8:54 AM

នាល្ងាចថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានទទួលទេយ្យទានជាគ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន ១០.០០០.០០០ រៀល ពីសម្ដេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្ត លង្កាព្រះកុសុមារាម ដែលស្ថិតនៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

72739729_1279784035535679_6684683096584880128_o 73220031_1279785298868886_557410772754366464_o 72482300_1279785015535581_3245284732035923968_o 72270651_1279784518868964_6400088341529755648_o

ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្តេជ្ញាចំពោះមុខព្រះភ័ក្ត្ររបស់ព្រះអង្គថា នឹងយកទេយ្យទានដែលព្រះអង្គប្រគេនដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យចំគោលដៅ និងទាន់ពេលវេលា៕