ប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅសហគមន៍វិមានទ្រង់
ថ្ងៃចេញផ្សាយ: Wednesday, October 11, 2017, 10:43 AM
អបអរសាទរបងប្អូនសហគមន៍វិមានទ្រង់ (សហគមន៍នគរថ្មី) ត្រូវបានប្រកាសកំណត់បើកតំបន់វិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ។
នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅសហគមន៍វិមានទ្រង់ (សហគមន៍នគរថ្មី) ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បីធ្វើការផ្សព្វផ្សាយ និងបានណែនាំនូវនីតិវិធីមួយចំនួនក្នុងការធានាអោយបាននូវប្រសិទ្ធភាពក្នុងដំណើរការនឹងឈានទៅដល់ការទទួលកម្មសិទ្ធិដែលឥតគិតថ្លៃ។