បូកសរុបការងារ និងលើកទិសដៅបន្ដរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ
ថ្ងៃចេញផ្សាយ: Wednesday, February 14, 2018, 11:15 AM
នៅព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ បាននៅព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ បានប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកជំទាវ ឃួន គឹមនី ប្រធាន គ.ក.ស.ក និងជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងលោកជំទាវ កែវ សុខពិសី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ដើម្បីរួមចំណែកអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពជាអ្នកដឹកនាំដល់ស្ដ្រីនៅរាជធានីភ្នំពេញ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ បានអនុវត្ដផែនការសកម្មភាពដោយអប់រំថែទាំសុខភាពស្ដ្រី អប់រំលើកកម្ពស់សិទ្ធិកុមារ ជំរុញការអនុវត្ដផែនការសកម្មភាពដែលពាក់ព័ន្ធនឹងស្ដ្រី កុមារ និងជនងាយរងគ្រោះ ជាមួយមន្ទីរ ខណ្ឌ សង្កាត់ពាក់ព័ន្ធ ដើម្បីចុះពិនិត្យការផ្ដល់សេវាសង្គមតាមអង្គភាពពាក់ព័ន្ធ និងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ហើយប្រមូលព័ត៌មាន និងការលំបាក សិក្សាបញ្ហាប្រឈម នៅតាមអង្គភាព មូលដ្ឋាន ឈានទៅរកដំណោះស្រាយឱ្យមានភាពជាវិជ្ជមានដល់ស្ថានភាពស្ដ្រី កុមារ និងជនងាយរងគ្រោះ។ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ក៏បានជំរុញឱ្យសមាជិក និងអ្នកពាក់ព័ន្ធត្រូវបន្ដចូលរួមឱ្យសកម្មបន្ថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមទិសដៅសម្រាប់ការអនុវត្ដការងារឆ្នាំ២០១៨។ ទោះបីគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ សម្រេចបាននូវលទ្ធផលការងារដូចបានរៀបរាប់ដូចខាងលើក្ដី ក៏នៅមានសកម្មភាពការងារខ្លះអនុវត្ដពុំទាន់សម្រេចនៅឡើយ ដូច្នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ រាជធានីភ្នំពេញ នឹងខិតខំអនុវត្ដឱ្យសម្រេចនៅឆ្នាំ២០១៨នេះ។ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកជំទាវ ឃួន គឹមនី ប្រធាន គ.ក.ស.ក និងជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងលោកជំទាវ កែវ សុខពិសី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ដើម្បីរួមចំណែកអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពជាអ្នកដឹកនាំដល់ស្ដ្រីនៅរាជធានីភ្នំពេញ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ បានអនុវត្ដផែនការសកម្មភាពដោយអប់រំថែទាំសុខភាពស្ដ្រី អប់រំលើកកម្ពស់សិទ្ធិកុមារ ជំរុញការអនុវត្ដផែនការសកម្មភាពដែលពាក់ព័ន្ធនឹងស្ដ្រី កុមារ និងជនងាយរងគ្រោះ ជាមួយមន្ទីរ ខណ្ឌ សង្កាត់ពាក់ព័ន្ធ ដើម្បីចុះពិនិត្យការផ្ដល់សេវាសង្គមតាមអង្គភាពពាក់ព័ន្ធ និងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ហើយប្រមូលព័ត៌មាន និងការលំបាក សិក្សាបញ្ហាប្រឈម នៅតាមអង្គភាព មូលដ្ឋាន ឈានទៅរកដំណោះស្រាយឱ្យមានភាពជាវិជ្ជមានដល់ស្ថានភាពស្ដ្រី កុមារ និងជនងាយរងគ្រោះ។
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ក៏បានជំរុញឱ្យសមាជិក និងអ្នកពាក់ព័ន្ធត្រូវបន្ដចូលរួមឱ្យសកម្មបន្ថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមទិសដៅសម្រាប់ការអនុវត្ដការងារឆ្នាំ២០១៨។ ទោះបីគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ សម្រេចបាននូវលទ្ធផលការងារដូចបានរៀបរាប់ដូចខាងលើក្ដី ក៏នៅមានសកម្មភាពការងារខ្លះអនុវត្ដពុំទាន់សម្រេចនៅឡើយ ដូច្នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ រាជធានីភ្នំពេញ នឹងខិតខំអនុវត្ដឱ្យសម្រេចនៅឆ្នាំ២០១៨នេះ។