ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  ការចុះទៅពិនិត្យផ្ទាល់ពីស្ថានភាពទឹក​ជំនន់​តាម​ដង...

ការចុះទៅពិនិត្យផ្ទាល់ពីស្ថានភាពទឹក​ជំនន់​តាម​ដងស្ទឹងព្រែក​ត្នោត

ថ្ងៃចេញផ្សាយ: Friday, July 20, 2018, 12:56 PM

បន្ទាប់ពីចប់ពិធី​បិទផ្សាយ​ទិន្នន័យ​ជាសាធារណៈ នូវ​ឯកសារ​វិនិច្ឆ័យ​ការ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជាប្រព័ន្ធ​ចំនួន ១.៥៦៥ក្បាលដី​ជូន​បងប្អូន​ប្រជាពលរដ្ឋក្នុង​ភូមិ​ដំណាក់​ធំ​១ និង​ភូមិ​ឬស្សី​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញរួចមក ឯកឧត្ដម​អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យផ្ទាល់ស្ថានភាពទឹក​ជំនន់​តាម​ដងស្ទឹងព្រែក​ត្នោត​ និងជួយដោះស្រាយ​ភ្លាម​ៗ​ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៦ភូមិ ដែលរងការលិចទឹក ដោយបានបញ្ជូនកម្លាំង និងអូប័រចំនួន ២០គ្រឿង សម្រាប់បម្រើការដឹកជញ្ជូនទៅមក។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល បានចាត់តាំងអោយមានក្រុមគ្រូពេទ្យប្រចាំការសង្គ្រោះបន្ទាន់ និងរៀបចំ​ស្បៀងអាហារទុកជូនប្រជាពលរដ្ឋនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ៕

37556854_969088436605242_5442329979054456832_o 37578304_969088189938600_3086515124136050688_o 37384952_969088123271940_4822499965550985216_o 37422426_969087826605303_6519170875361591296_o