ឯកឧត្តម ឃួង ស្រេង ចុះជួបសួរសុខទុក្ខបងប្អូនសហគមន៍ស្មសាន្តចំនួន ៩០ខ្នងផ្ទះ ស្ថិតក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ
ថ្ងៃចេញផ្សាយ: Sunday, June 10, 2018, 10:05 PM
ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនសហគមន៍ស្មសាន្តចំនួន ៩០ខ្នងផ្ទះ ស្ថិតក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដោយមានការយកចិត្តទុកដាក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរជូនដល់បងប្អូនក្នុងសហគមន៍ស្មសាន្ត ដែលមានដូចជាអង្ករ មី និងថ្នាំពេទ្យជាដើម។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំផ្ទះថ្មីជូនបងប្អូន ដើម្បីអាចផ្លាស់ប្តូរពីតំបន់មិនរៀបរយនេះ៕