ឯកឧត្ដម ឃួង ស្រេង បានប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅប្រឡាយស្ទឹងមានជ័យ
ថ្ងៃចេញផ្សាយ: Saturday, January 12, 2019, 10:25 AM
ដោយមានការសណ្តោសប្រណីពីសម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការធ្វើប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅប្រឡាយស្ទឹងមានជ័យ។
គួរបញ្ជាក់ថា នេះជាជំហានទី១ ក្នុងការផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៥៣ខ្នងផ្ទះ ក្នុងចំណោម ៥៦២ខ្នងផ្ទះ ហើយនឹងត្រូវប្រគល់ជូនជាបន្តបន្ទាប់រហូតដល់អស់សព្វគ្រប់។
រដ្ឋបាលរាជធានីភ្នំពេញទទួលបានប្រឡាយទឹក រីឯប្រជាពលរដ្ឋទទួលបានកម្មសិទ្ធិស្របច្បាប់។