ការចុះសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជីវភាពរស់នៅជាក់ស្តែងប្រជាពលរដ្ឋសហគមន៍ត្រពាំងអញ្ចាញ
ថ្ងៃចេញផ្សាយ: Saturday, December 30, 2017, 1:00 PM
ឆ្លើយតបនឹងការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរសង្កាត់ និងខណ្ឌ ពេញមួយព្រឹកនេះ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជីវភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍ត្រពាំងអញ្ចាញ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ដោយពិនិត្យឃើញនូវតម្រូវការចាំបាច់របស់បងប្អូនសហគមន៍ត្រពាំងអញ្ចាញទាំង៦ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានផ្តល់ជូនដូចខាងក្រោម ៖
១- ផ្លូវបេតុងភ្ជាប់ទៅផ្លូវធំ និង បេតុងក្នុងសហគមន៍ ជាង ១គីឡូម៉ែត្រ។
២- ផ្លូវដីក្រាលថ្មជុំវិញសហគមន៍ និងក្នុងសហគមន៍ ជិត ២គីឡូម៉ែត្រ។
៣- លូបង្ហូរទឹកចេញពីសហគមន៍ចូលប្រឡាយប្រវែង ៧០០ ម៉ែត្រ
៤- មន្ទីរសុខាភិបាលត្រូវបាញ់ថ្នាំកម្ចាត់មូសជូនប្រជាពលរដ្ឋ។
៥- ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងខណ្ឌ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលជួបការលំបាកពុំមានទីពំនាក់ ជាក់ស្តែងលោកយាយ ២ នាក់ក្នុងសហគមន៍ ពុំមានកូនចៅ ដូច្នេះខណ្ឌបានឧបត្ថម្ភក្នុងម្នាក់ទទួលបានអង្ករ ២០ គីឡូក្រាម ជារៀងរាល់ខែ៕