ទំព័រដើម  /  ភ្ញៀវ និងវិស័យទេសចរណ៍  /  មគ្គុទ្ទេសក៍ទេសចរណ៍

មគ្គុទ្ទេសក៍ទេសចរណ៍

ភ្ញៀវទេសចរអន្តរជាតិភាគច្រើន ចូលមកកាន់ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ តាមផ្លូវ​អាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតាមផ្លូវគោក តាមច្រកព្រំដែនអន្តរជាតិ មួយចំនួនជា​មួយ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ ។ ភ្ញៀវទេសចរអន្តរជាតិមួយចំនួន ធ្វើដំណើរមក​ប្រទេសកម្ពុជា តាមនាវាទេសចរណ៍ធំៗ តាមកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ភាគច្រើននៃភ្ញៀវ ទេសចរ​ទាំងនោះធ្វើដំណើរតាម​រថយន្តក្រុងទេសចរណ៍ ចូលមកកាន់រាជធានីភ្នំពេញ បន្ទាប់មកធ្វើ ដំណើរទៅកាន់​ខេត្តសៀមរាប ។

បច្ចុប្បន្នភ្ញៀវទេសចរអន្តរជាតិ អាចទទួលបានទិដ្ឋាការកម្ពុជា នៅពេលធ្វើដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(Visa​ On Arrival) ឬភ្ញៀវទេសចរអន្តរជាតិ អាចសុំទិដ្ឋាការកម្ពុជា តាមរយៈ​ស្ថានឯក អគ្គ​រដ្ឋទូត​ប្រចាំនៅបណ្តាប្រទេសនានា ។

ទិដ្ឋាការ


sample005ភ្ញៀវទេសចរណ៍បរទេសអាចទទួលបានទិដ្ឋាការកម្ពុជាបន្ទាប់ពីមកដល់ព្រលានយន្តហោះ និងច្រក ព្រំដែន អន្តរជាតិណាមួយ (Visa on arrival)។

ទិដ្ឋាការកម្ពុជា(Visa on arrival)ត្រូវបានចេញអោយជាផ្លូវការនៅឯច្រកចូលដូចខាងក្រោម ៖

ជើងអាកាសព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ព្រលានយន្តហោះសៀមរាប (តំបន់ប្រាសាទអង្គរវត្ត)

ជើងគោក : អ្នកដំណើរអាចធ្វើដំណើរទៅ/មកពីប្រទេសកម្ពុជាតាមជើងគោក ដោយឆ្លងកាត់ច្រកព្រំដែនអារ៉ាន់យ៉ាប៉ាថេត – ប៉ោយប៉ែត ឬច្រកព្រំដែនត្រាត-កោះកុងប្រទេសថៃ និងច្រកព្រំប្រទល់ម៉ុកបៃ – បាវិតប្រទេសវៀតណាម និងច្រកព្រំដែនត្រពាំងគ្រៀល – ណុង នកខៀន ប្រទេសឡាវ ។

– តាមច្រកព្រំដែនកម្ពុជា-វៀតណាមមាន៩ច្រកទ្វារ- តាមច្រកព្រំដែនកម្ពុជាថៃ មាន៦ច្រកទ្វារ- តាមព្រំដែនកម្ពុជាឡាវមាន ០១

ទិដ្ឋាការរបស់ប្រទេសកម្ពុជាមានសុពលភាពសម្រាប់រយៈពេលសាមសិប (៣០) ថ្ងៃចាប់ពីកាលបរិច្ឆេទចេញ ទិដ្ឋាការ មិនមែនចាប់ពីកាលបរិច្ឆេទចូលនោះទេ

  1. លក្ខខណ្ខតម្រូវដើម្បីទទួលបានទិដ្ឋាការចូល

    ត្រូវប្រាកដថាបានរៀបចំឯកសារខាងក្រោមបានត្រឹមត្រូវ ៖

    → លិខិឆ្លងដែនដែលមានសុពលភាពយ៉ាងហោចណាស់រយៈពេលបួន (០៤) ខែ ។
    → រូបថតថ្មីមួយសន្លឹកសម្រាប់បិទលើសំណុំបែបបទសុំទិដ្ឋការមានទំហំប៉ុនគ្នានឹងរូបថតបិទប៉ាស្ព័រ ។
    → បង់ថ្លៃសោហ៊ុយទិដ្ឋាការ ។

  2. ថ្លៃសោហ៊ុយទិដ្ឋាការ (ត្រូវបង់ជារូបិយប័ណ្ណដុល្លារអាមេរិកតែប៉ុណ្ណោះ)

    • ប្រភេទទិដ្ឋាការទេសចរណ៍ ៖ ២០.០០ ដុល្លារអាមេរិក
    • ប្រភេទទិដ្ឋាការជំនួញ ៖ ២៥.០០ ដុល្លារអាមេរិក

  3. ទិដ្ឋាការ ប្រភេទ K

    ត្រូវ បានចេញអោយជនជាតិកម្ពុជាដែលចូលព្រះរាជាណាចក្រកម្ពុជាដោយកាន់លិខិតឆ្លង ដែនបរទេស (អ្នកដាក់ពាក្យសុំត្រូវតែផ្តល់នូវឯកសារភ័ស្តុតាងអោយបានត្រឹមត្រូវ ដូចជាភស្តុតាងដែល បញ្ជាក់ថាឪពុក ឬម្តាយរបស់អ្នកដាក់ពាក្យសុំ គឺជាជនជាតិកម្ពុជា) ។ ទិដ្ឋាការនេះត្រូវបានចេញជូនតែម្តងគត់ ដោយឥតគិតថ្លៃ និងមានសុពលភាពសម្រាប់ការចូលមិនកំណត់ក្នុងព្រះរាជាណាចក្រកម្ពុជា ។

  4. ការពន្យារទិដ្ឋាការ

    អ្នកដំណើរ ដែលមានបំណងស្នាក់នៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលយូរ អាចពន្យារទិដ្ឋាការរបស់ពួកគេ នៅឯនាយកដ្ឋានអន្តោប្រវេសន៍ដែលមានទីតាំងស្ថិតនៅទល់មុខព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ឬដោយ ទៅកាន់ទីភ្នាក់ងារទេសចរណ៍ណាមួយ ។

  5. ការរៀបចំការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ប្រទេសជាសមាជិកអាស៊ាន

    រដ្ឋាភិបាលកម្ពុជាបានប្រកាសជាលើកដំបូងនូវការរៀបចំការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការជាមួយ ប្រទេសជាសមាជិកអាស៊ានដូចខាងក្រោម ៖
    ប្រទេសសិង្ហបុរី ឡាវ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី ភូមា និងថៃ .

ទិដ្ឋាការអេឡិចត្រូនិច


បច្ចុប្បន្ន នេះ ទិដ្ឋាការអេឡិចត្រូនិចអាចរកបានតាមអ៊ិនធើណិតពីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ។ សូមបំពេញទម្រង់បែបបទស្នើសុំតាមអ៊ិនធើណិត តាមរយៈវែបសាយត៍ ៖

e-Visa Website of Ministry of Foreign Affairs & International Cooperation . នឹងមានតម្រូវការប្រើប្រាស់ប័ណ្ណឥណទានសម្រាប់ការបង់ប្រាក់ ។

ស្ថានទូតបរទេស


ដើម្បីរកស្ថានទូតបរទេស ឬស្ថានកុងស៊ុលបរទេសនៅក្នុងប្រទេសកម្ពុជា សូមចុចនៅទីនេះដើម្បីរកស្ថានទូត នានានៅលើផែនទីទីក្រុង

slider007

ជើងអាកាស


ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានទីតាំងស្ថិតនៅចម្ងាយ១០គម (ប្រាំមួយម៉ាយ) ពីទីក្រុងភ្នំពេញ ហើយវាជាព្រលានយន្តហោះមួយក្នុងចំណោមព្រលានយន្តហោះពីរនៅក្នុងប្រទេស ។

ក្រុមហ៊ុនអាកាសចរដែលធ្វើការហោះហើរទៅកាន់ទីក្រុងភ្នំពេញ ៖

  1. Cambodia Angkor Air (K6) : Ho Chi Minh, Siem Reap
  2. Air Asia (AK) : Kuala Lumpur, Bangkok, Siem Reap
  3. Asiana Airlines (OZ) : Incheon, Siem Reap
  4. Bangkok Airways (PG) : Bangkok, Siem Reap
  5. China Airlines (CI) : Taipei
  6. China Eastern Airlines (MU) : Kunming, Siem Reap, Yunnan
  7. China Southern Airlines (CZ) : Beijing, Guangzhou
  8. Dragonair (KA) : Hong Kong
  9. EVA Air (BR) : Taipei
  10. Far Eastern Air Transport (EF) : Taipei, cargo flight
  11. Jetstar Asia (3K) : Singapore, Siem Reap
  12. Korean Air (KE) : Seoul, Siem Reap
  13. Lao Aviation (QV) : Vientiane, Siem Reap
  14. Malaysia Airlines(MH) : Kuala Lumpur, Siem Reap
  15. Shanghai Airlines (FM) : Shanghai
  16. Siem Reap Airways (FT) : Bangkok, Siem Reap
  17. SilkAir (MI) : Singapore, Siem Reap
  18. Thai Airways International (TG) : Bangkok
  19. Thai Air Asia (FD) : Bangkok
  20. Vietnam Airlines (VN) : Hanoi, Ho Chi Minh City, Vientiane, Siem Reap

Click សូមចុចនៅទីនេះដើម្បីរកក្រុមហ៊ុនអាកាសចរនៅលើផែនទីទីក្រុង

  1. ពន្ធព្រលានយន្តហោះ

ការចេញដំណើរជាលក្ខណៈអន្តរជាតិពីទីក្រុងភ្នំពេញ គឺមានតម្លៃ ៖
២៥ដុល្លារអាមេរិកសម្រាប់មនុស្សធំ ១៣ ដុល្លារអាមេរិកសម្រាប់ក្មេងដែលមានអាយុ១២ ឆ្នាំ ឬក្រោម ១២ឆ្នាំ ។
ការចេញដំណើរនៅក្នុងស្រុកមានតម្លៃ ០៦ដុល្លារអាមេរិក ។

ហេ ដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ រួមមាន ការិយាល័យប្តួរប្រាក់អន្តរជាតិ ហាងលក់សៀវភៅ ការិយាល័យ ប្រៃសណីយ៍ ហាងកាហ្វេ បារ កន្លែងផ្តល់ព័ត៌មានទេសចរណ៍ ហាងលក់ទំនិញរួចពន្ធ ក៏ដូចជា បន្ទប់រង់ចាំអ្នក ដំណើរថ្នាក់ជំនួញ និងការប្រើប្រាស់ប្រព័ន្ធ Wi-Fi ។

រថយន្តតាក់ស៊ីរង់ចាំនៅខាងក្រៅព្រលា នយន្តហោះក្នុងតម្លៃដែលត្រូវបានកំណត់សម្រាប់ការធ្វើដំណើរទៅ ទីក្រុង (គ្មានរថយន្តតាក់ស៊ីគិតប្រាក់តាមនាឡិកាវាស់នោះទេ) សម្រាប់ការធ្វើដំណើររយៈពេលពី ២០ ទៅ៤០នាទីទៅកាន់ទីក្រុង ។

ជើងគោក


ពី ប្រទេសថៃ ៖សេវារថយន្តក្រុង គឺអាចរកបានពីប៉ោយប៉ែតតាមច្រកព្រំដែនថៃ ។ ថ្លៃសំបុត្រធ្វើដំណើរទៅ ប្រទេសថៃ គឺ ប្រហែលជា១០ ដុល្លារអាមេរិក ។ ការធ្វើដំណើរពីប៉ោយប៉ែតទៅទីក្រុងភ្នំពេញ គឺប្រហែលជា ១២ ម៉ោង ។

ពី ប្រទេសវៀតណាម ៖ សេវារថយន្តក្រុង គឺអាចរកបានពីទីក្រុងហូជីមិញ ។ ការធ្វើដំណើរនេះគឺប្រហែលជា ០៥ ទៅ ០៦ម៉ោង រវាងទីក្រុងហូជីមិញ និងទីក្រុងភ្នំពេញ ។

ដោយកាណូត


slider008ពី ខេត្តសៀមរាប ៖ ភ្ញៀវទេសចរធ្វើដំណើរ ទៅប្រាសាទអង្គរវត្តខេត្តសៀមរាប អាចពិចារណាពីការជិះកាណូតទៅរាជធានីភ្នំពេញ ។ ការធ្វើដំណើរអាច ប្រើរយៈពេលខ្លី ប្រាំម៉ោង អាស្រ័យទៅលើល្បឿនកាណូត និងជម្រៅទឹក ។ នៅពេលធ្វើដំណើរ លោកអ្នកអាចមើលឃើញតំបន់ជនបទនៅប្រទេសកម្ពុជា និងជីវិតនៅតាមផ្លូវទឹកដ៏សំខាន់នេះ ។ តម្លៃសំបុត្រ គឺប្រហែល២៥ដុល្លារ អាមេរិក – លោកអ្នកអាចទិញសំបុត្រក្នុងតម្លៃថោក ប្រសិនបើលោកអ្នកទិញពី ទីភ្នាក់ងារទេសចរណ៍ណាមួយ ។

ពីប្រទេសវៀតណាម ៖ ការធ្វើដំណើរតាមកាណូតដែលមានល្បឿនលឿនពីចូវដុក តាមតំបន់ដីសណ្តទន្លេមេគង្គ នៅប្រទេសវៀតណាម និងទីក្រុងភ្នពេំញ ។ ការធ្វើដំណើរចំណាយពេលប្រហែល០៥ម៉ោង ។ កាណូតចាកចេញពី ចូវដុក នៅម៉ោង ០៨:០០ ព្រឹក និងចេញពីទីក្រុងភ្នំពេញនៅម៉ោង ០១:០០ ថ្ងៃត្រង់ ទៅដល់ចូវដុកនៅពេលល្ងាច ។