ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  បងប្អូនអ្នកធាក់ស៊ីក្លូ ៣០០នាក់ ទទួលបានអំណោយពីសម...

បងប្អូនអ្នកធាក់ស៊ីក្លូ ៣០០នាក់ ទទួលបានអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈរដូវរងានឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ

ថ្ងៃចេញផ្សាយ: Sunday, November 28, 2021, 3:56 PM

imga2811215 imga2811213

 

 

 

 

 

          បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន៣០០នាក់ ទទួលបានអំណោយពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិតិ្តយស មូលនិធិ ត្រីចក្រយានកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា អាវរងា ភួយ ក្រមា និងថវិកា មួយចំនួនថែមទៀត ខណៈដែលរដូវរងានឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។

            ការផ្តល់អំណោយទាំងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិ ត្រីចក្រយានកម្ពុជា និងលោកជំទាវនៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅពេលដ៏ខ្លីខាងមុខនេះ អាកាសធាតុ នឹងចុះត្រជាក់ខ្លាំង ដូច្នេះហើយ ទើបកាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ ពោលគឺក្នុងឱកាស ដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ស្ពានស្ទឹងត្រង់ សម្ដេចបានណែនាំឱ្យអាជ្ញាធររាជធានី ខេត្តទាំង ២៥ យកចិត្តទុកដាក់ចំពោះមនុស្សចាស់ ខណៈដែលអាកាសធាតុនឹងចុះត្រជាក់នៅពេលខាងមុខនេះ។

            អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមជា ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបានផ្ដល់នូវអាវរងា ក្រមា ភួយ និងថវិកាចំនួន៥ម៉ឺនរៀល ជូន ដល់បងប្អូនអ្នកធាក់ស៊ីក្លូក្នុងម្នាក់ៗយកទៅប្រើប្រាស់ ក្នុងពេលអាកាសធាតុចុះត្រជាក់ខ្លាំងនៅពេលខាងមុខនេះ។

            ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា សម្តេចតេជោ តែងតែចេញមុខ ជានិច្ចចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មិនថាក្មេងឬមនុស្សចាស់ឡើយ។

            ឯកឧត្តម ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានធ្វើការណែនាំដល់បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ ត្រូវ ចូលរួមអនុវត្តនូវវិធាន របស់ក្រសួងសុខាភិបាលដើម្បីការពារជំងឺកូវី-១៩ ពិសេសគឺ អនុវត្ត៣កុំនិង៣ការពារ របស់ សម្តេចតេជោហ៊ុន សែន៕

imga2811214 imga2811211 imga2811212 imga2811213 imga2811216 imga2811215 imga2811218 imga2811217